ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សៀមបានឈ្លានពានទឹកដីកម្ពុជានិងធ្វើសកម្មភាពកែប្រែភូមិសាស្ត្រចាស់ទៅជាថ្មីជារបស់វាថែមទាំងថតវីដេអូបង្ហាញអន្តរជាតិ = គឺសៀមប្រមាថអន្តរជាតិនិងពិភពលោក។
២- ដោយសារតែសេរីភាពហៀរកែងទើបនៅសៀមកើតមានអំពើប្រទូសរ៉ាយក្នុងសង្គមសៀមសឹងរៀងរាល់ថ្ងៃ = មានកើតចលាចលវ៉ៃកាប់ចាក់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសសៀម ។
៣- ពួកសៀមរួមទាំងសមត្ថកិច្ចសៀមបានវាយនិងប្រទូសរ៉ាយលើភ្ញៀវបរទេសអ៊ឺរ៉ុបនៅក្នុងទឹកដីសៀម = ដោយគ្រាន់ភ្ញៀវនោះនិយាយថាសៀមឈ្លានពានកម្ពុជា ។
៤- ក្រោយវាយឈ្លានពានយកទឹកដីកម្ពុជារួច សៀមបានឈូសឆាយបំបាត់ភ័ស្តុតាងចាស់និងជីកប្រឡាយរាយលួសបន្លាដាក់កុងតឺន័រខួងដីដាក់បង្គោលរបងធ្វើជាព្រំដែនថ្មីតាមអំពើចិត្តវា = ដោយមិនខ្លាចញញើតពិភពលោកឡើយ។
៥- ភ្នំទ្រព្យ វាលឥន្រ្ទីយ៍ស្ថិតក្នុងដែនអធិបតេយ្យខ្មែរក្បែរប្រាសាទព្រះវិហារ = ឥឡូវសៀមវាចូលកាន់កាប់ដោយមិខហវល់ច្បាប់អន្តរជាតិអ្វីឡើយ។
៦- ដោយសារវាខិតខំធ្វើព្រំដែនថ្មីជាមួយកម្ពុជា = មិនសង្ឃឹមថាសៀមចូលប្រជុំ RBC GBC JBC ឡើយបើវាចូលក៏ចូលឲ្យតែរួចៗទៅតែមិនបានផលទេ។
៧- គណកម្មការបោះបង្គោលព្រំដែនទោះធ្វើយ៉ាងណា = បើសៀមមិនចូលរួមក៏ឥតប្រយោជន៏ដែរ. ?
៨- បើសៀមចូលរួមចុះហត្ថលេខាវាចុះ = តែសៀមមិនធ្វើតាម តើធ្វើអីវា?
៩- ជាក់ស្តែងសៀមចុះហត្ថលេខាលើសេចក្តីប្រកាសន្តិភាពថ្ងៃ២៦តុលា២៥ក្រោមអធិបតីភាពលោកត្រាំ = តែសៀមមិនគោរពនិងអនុវត្ត ?
១០- មេដឹកនាំសៀមមិនគោរពលោកត្រាំផង = ចំពោះខ្មែរ សៀមកាន់តែងគោរពហើយ?
ដោយ ៖ លោក សុខ ឥសាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច