ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តស្ទឹងត្រែង (ក.ដ.ស.ស.អ)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅម៉ោង៨និង០០នាទីព្រឹកថ្ងៃសុក្រ៤រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តស្ទឹងត្រែង (ក.ដ.ស.ស.អ) នៅសាលាខេត្តស្ទឹងត្រែង។  គោលបំណងនៃកិច្ចប្រជុំ គឺផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបង្កេីតក្រុមការងារ ក.ដ.ស.ស.អ ដោយផ្តោតលេីការជំរុញការអនុវត្តតួនាទីភារកិច្ច របស់ក្រុមកាងារ និងដាក់ចេញនូវទិសដៅការងារចំពោះមុខ រួមមាន៖  

-មន្ទីរ អង្គភាពដែលជាមាសភាពក្រុមការងារផ្តល់របាការណ៍វឌ្ឍនភាពការសន្តិសុខស្បៀង និងអាហារូបត្ថម្ភមករដ្ឋបាលខេត្តសម្រាប់បូកសរុបប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ,  

-ពិនិត្យនិងធ្វេីបច្ចុប្បន្នភាពសមាសភាពដេីម្បីស្នេីសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត កែសម្រួលសេចក្តីសម្រេចតាមចាំបាច់។

    ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐

នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕

ដោយ ៖ សិលា


ចែករំលែក៖