ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សូមចំណាយពេលអាចខ្លឹមសាររបស់ខ្ញុំអោយបានចប់ ហើយក៏សូមជំរាបទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានបំពាក់ camera សុវត្ថិភាពនិងសូមអរគុណចំពោះការចូលរួមក្នុងការចំណាយថវិការដើម្បីបំពាក់ Camera សុវត្ថិភាពដើម្បីជាប្រយោជន៏ផ្ទាល់ខ្លួននិងជាប្រយោជន៏ដ៏មានសារៈសំខាន់សំរាប់សមត្ថកិច្ចក្នុងការប្រមូលភស្តុតាងពាក់ពន្ធ័បទល្មើសផ្សេងៗដែលបានកើតឡើងនៅក្បែរទីតាំងដែលបងប្អូនបំពាក់ camera សុវត្ថិភាពទាំងអស់នេះ។
ជាក់ស្តែងដូចករណីក្មេងទំនើងទាំងអស់នេះដែលបានធ្វើសកម្មភាពដែលច្បាប់មិនលើកលែងឱ្យបាននោះទេ ក៏ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឺបងម្ចាស់ Camera សុវត្ថិភាពបានចែកចាយ Video ទាំងអស់នេះក្នុង Facebook ហើយត្រូវបានអ្នកកាសែតមួយចំនួនផ្សេងទៀតបានយកទៅចែកចាយបន្ត ហើយបានធ្វើអោយក្រុមក្មេងទំនើងទាំងអស់នោះរត់គេចចេញពីមូលដ្ឋានអស់ ។ នេះជាអ្វីដែលខ្ញុំតែងតែនិយាយថាពេលខ្លះការផ្សាយវាធ្វើអោយប៉ះពាល់ទៅលើការងារស្រាវជ្រាវរបស់សមត្ថកិច្ច ជាក់ស្តែងខេត្តកំពតមិនដែលព្រងើយកន្តើយចំពោះបទល្មើសដែលបានកើតក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវនោះទេ ។
ចំពោះករណីខាងលើនេះទោះបីក្រុមក្មេងទំនើងទាំងអស់នេះបានរត់ចេញពីមូលដ្ឋានក៏ពិតមែន តែសមត្ថកិច្ចយើងខ្ញុំក៏កំណត់អត្តសញ្ញាណបានយ៉ាងច្បាស់លាស់ដើម្បីបន្តនិតិវិធីដើម្បីមានវិធានការណ៏ចំពោះក្រុមអស់នេះដោយគ្មានការលើកលែងជាដាច់ខាត ពួកគេអាចគេចបានមួយរយៈ ក៏ប៉ុន្តែពួកគេមិនអាចគេចពីសំណាញ់ច្បាប់បានរហូតនោះទេ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច