(New York Editorial)៖ អស់រយៈពេលជាច្រើនខែមកហើយ ដែលពិភពលោកចាត់ទុកថា ជម្លោះរវាងកម្ពុជា និងថៃផ្ដើមចេញពីការចោទប្រកាន់គ្នាទៅវិញទៅមក។ តែឥលូវនេះការស៊ើបអង្កេតមួយរបស់ New York Editorial បានបញ្ជាក់ថា ថៃគឺជាអ្នកបំពានច្បាប់អន្តរជាតិ។
បើតាម New York Editorial សេចក្ដីរាយការណ៍របស់ខ្លួនគាំទ្រដោយទិន្នន័យអន្តរជាតិ បានបង្ហាញពីរបៀបដែលជម្លោះព្រំដែនមួយបានប្រែក្លាយ ទៅជាសង្រ្គាមខុសច្បាប់មួយដើម្បីយក ជ័យជម្នះក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃ។
លទ្ធផលនៃការស៊ើបអង្កេតទាំងអស់នោះរួមមាន៖
ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ៖ នៅពេលការផ្ទុះគ្រាប់មីនបង្កឱ្យទាហានថៃមា្នក់រងរបួស ថៃបានធ្វើការឆ្លើយតបដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 និងការវាយប្រហារតាមផ្លូវអាកាស។
អាវុធខុសច្បាប់៖ ការស៊ើបអង្កេតបានបញ្ជាក់ថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ជាអាវុធត្រូវបានហាមឃាត់ដោយបណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក។
សង្រ្គាមចិត្តសាស្ត្រ៖ កងទ័ពថៃបានប្រើប្រាស់សំឡេងខ្មោច និងចាក់ភ្លេងខ្មោចនៅម៉ោង ៣ទៀបភ្លឺ តម្រង់ទៅកាន់ភូមិខ្មែរដើម្បីបំភិតបំភ័យ និងធ្វើឱ្យកុមារដេកមិនលក់។
ល្បែងនយោបាយ៖ ភស្តុតាងបានបង្ហាញថារដ្ឋាភិបាលថៃបានប្រើប្រាស់ជម្លោះព្រំដែនជាយុទ្ធសាស្ត្រដើម្បីឃោសនារកសំឡេងឆ្នោត៕
ប្រភព ៖ New York Editorial

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច