ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំង ប្រកាសសេចក្តីជូនព័ត៌មានស្តីពីពិធីរម្លឹកខួបលើកទី២៥ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បាន ប្រកាសសេចក្តីជូនព័ត៌មានស្តីពីពិធីរម្លឹកខួបលើកទី២៥ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការរួមចំណែកពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពនឹងរៀបចំពិធីរម្លឹកខួបលើកទី២៥ឆ្នាំនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។ ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ទី២០ ខែតុលា ខាងមុខ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយ:ការរៀបចំសន្និសីទមួយដោយមានការចូលរួមពីវាគ្មិនជាច្រើនក្នុងនោះមានឥស្សរជនដែលបានចូលរួមក្នុងការចរចាផ្ទាល់និងអ្នកសង្កេតការណ៍សំខាន់ៗនៃដំណើរការចរចារហូតដល់ការសម្រេចបានកិច្ចព្រមព្រៀងនេះ។ នៅក្នុងព្រឹត្តិការណ៍ខាងលើក៏នឹងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិក សមាជិការសភា អង្គទូត សាស្រ្តាចារ្យ និស្សិត និងប្រព័ន្ធផ្សព្វផ្សាយ។ការរៀបចំពិធីរម្លឹកខួបនេះមានគោលដៅរំលេចពីសារសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ក្នុងការស្តារសន្តិភាពនៅកម្ពុជាឡើងវិញបន្តិចម្តងៗក៏ដូចជាការទទួលបានមកវិញនូវអធិបតេយ្យភាព និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ៕

 


ចែករំលែក៖