ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
វេលាម៉ោង១១និង១០នាទីនៅចំណុចក្រុមទី០៨ភូមិ
ទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលទិសដឹក នាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងឆ្មក់បង្រ្កាបករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណីក្នុងបទល្មើសជាក់ស្តែងដោយឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖
១-ឈ្មោះ ព្រុំ សុភា ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង។
២-ឈ្មោះ សេង ធៀង ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាតដំបង។
៣-ឈ្មោះអ៊ុ តុក ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤-ឈ្មោះរ៉េត ឆៃវុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន០១ថង់ និងច្រកក្នុងទុយោចំនួន២៦កំណាត់ទុយោសង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ចាស់)។
បច្ចុប្បន្នសមត្តកិច្ច បាននិងកំពុងរៀបចំកសាងសំណុំ រឿងបញ្ជូនមកផែនជំនាញនៅស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច