ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានបង្ក្រាបករណីគ្រឿងញៀន នឹងឃាត់មុខសញ្ញា ០២នាក់÷
ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៦ វេលា ម៉ោង ១២:៣០នាទី នៅចំណុចភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី កំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិ៍ព្រះនិព្វាន បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធ គ្រឿងញៀនចំនួន ០២នាក់÷
១-ឈ្មោះ វ៉ាន រាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២-ឈ្មោះ ឃុន រតន: ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់តូច និង ទូរស័ព្ទដៃ ០២គ្រឿង។
ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កំពុងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច