ព័ត៌មានទាន់ហេតុការណ៍៖

បុរសមួយស្ត្រីពីរ រកស៊ីជួញដូរគ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់

ចែករំលែក៖

ខេត្តកណ្តាល ÷ ក្រុមជនសង្ស័យ៣នាក់ ដែលមានបុរស០១ ស្ត្រី០២ រកស៊ីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀននៅក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្រសោបបានជាក់ស្តែងពេលកំពុងធ្វើសកម្មភាពដោយខុសច្បាប់ កាលពីវេលាម៉ោង ១៨និង០០នាទីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០២៦ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិលេខ (១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

        

ប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០៣នាក់មាន : ១-ឈ្មោះ ពៅ ស្រីណេ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅបន្ទប់ជួល ទីតាំងកើត ហេតុ ,២-ឈ្មោះ លីម តុលា ភេទស្រី អាយុ២៦ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិលេខ(១ក) សង្កាត់ស្វាយរលំ ,៣- ឈ្មោះ ផាន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយ:ពេល ០៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង ៣នាក់ គ្មានមុខរបរពឹតប្រាកដ និង (វិជ្ជមាននូវសារធាតុញៀន + )។

 វត្ថុតាងចាប់យក÷ថ្នាំញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ទម្ងន់០,៨៣ក្រាម,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១,ទូរស័ព្ទដៃចំនួន០២គ្រឿង,កាបូបស្ពាយចំហៀង ចំនួន០១,ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១និងសម្ភារៈវេចខ្ចប់មួយចំនួន។

សមត្ថកិច្ចបន្តទៀតថានៅវេលាកើតហេតុ ដោយមាន ពលរដ្ធល្អរាយការណ៍អំពីសកម្មភាព ប្រើប្រាស់ ជួញដូរ នូវសារធាតុញៀនក្នុងបន្ទប់ជួលខាងលើភ្លាម លោក វរសេនីយ៍ត្រី ហាក់ សុធិន នាយប៉ុស្តិ៍នគរបាលស្វាយរលំ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យទាំង០៣នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញឿនជាក់ស្តែងនៅក្នុងបន្ទប់ជួល។ រួចកម្លាំងក៏បានធ្វើការឃាត់សួរនាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀន និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនប្រាកដមែន ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ០២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចឆែករកឃើញគឺជារបស់ឈ្មោះ ពៅ ស្រីណេ ចំណែកឈ្មោះ ពៅ ស្រីណេ បានឆ្លើយសារភាពថា ថ្នាំញៀនគឺពិតជារបស់ខ្លួន ដែលឈ្មោះ ហ៊ីង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់ទីលំនៅ បានជិះម៉ូតូម៉ាក XR ពណ៌ក្រហម មិនចាំស្លាកលេខ យកមកលក់ឳ្យខ្លួននៅចំណុចបន្ទប់ជួល ក្នុងតម្លៃ ៣កញ្ចប់ ៦០.០០០៛(ប្រាំមួយម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់ និងលក់បន្តបានចំនួន ៨០.០០០៛(ប្រាំបីម៉ឺនរៀល) ប្រាកដមែន។

ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕


ចែករំលែក៖