ក្នុងពេលដែលលោកស្រី អ៊ុងសាន ស៊ូជី ខិតខំស្វែងរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមកឃើញថា មិនសូវមានអំពើហិង្សាជាតិសាសន៍កើតឡើងនោះ ឡើយដោយក្រុមប្រដាប់អាវុធជនជាតិភាគ តិចបានព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាល។
ប៉ុន្តែនៅក្នុងរដ្ឋរ៉ាឃីនជាប់ព្រំដែនប្រទេស បង់ក្លាដែសមានការប្រឈមមុខដោយអាវុធ រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ានឹងជន ប្រដាប់អាវុធមួយក្រុមក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះបណ្តាលឲ្យមានមនុស្ស ស្លាប់យ៉ាងហោចណាស់ក៏១២នាក់ដែរ នៅ ក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេស។ រ៉ាឃីន ជាតំបន់ក្រីក្រដាច់ស្រយាល និងធ្លាប់ស្គាល់ ភាពហិង្សាតានតឹងយ៉ាងខ្លាំងរវាងប្រជា ពលរដ្ឋកាន់ពុទ្ធសាសនានឹងក្រុមអ្នកកាន់សាសនាអ៊ិស្លាម។
ការប៉ះទង្គិចគ្នាដោយអាវុធបានផ្ទុះឡើង នៅតាមតំបន់ព្រំដែនជាប់ប្រទេសបង់ក្លាដែសមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍ត្រួតពិនិត្យដោយ ជនប្រដាប់អាវុធមួយក្រុមមិនស្គាល់អត្ត សញ្ញាណបានវាយប្រហារមកលើប៉ូលិសមុន។
កាលពីថ្ងៃអង្គារ ទី១១ ខែតុលា យោធា ៤នាក់ និងជនដៃដល់ម្នាក់បានស្លាប់ក្នុងពេលដែលមនុស្សមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃបានវាយប្រហារទៅលើក្រុមយោធាភូមិមួយនៃខេត្តម៉ោងដាវ។ ក្រោយការវាយប្រហារខាងយោធាបានរាប់ឃើញពួកប្រដាប់អាវុធស្លាប់៧នាក់នៅក្នុងការ ផ្ទុះអាវុធដាក់គ្នានេះ។ ជាសរុបគិតចាប់ពី ថ្ងៃសៅរ៍ និងការវាយប្រហារដំបូងលើប៉ុស្តិ៍ប៉ូលិសនៅព្រំដែនដែលបានផ្តាច់ជីវិត មនុស្ស៩នាក់មកមានមនុស្សយ៉ាងហោចណាស់២៩នាក់បានស្លាប់។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះអាវុធដាក់ គ្នានោះឡើយ ៕ ម៉ែវ សាធី