ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនកម្ពុជា២៩រូបទទួលឱវាទពីថ្នាក់ដឹកនាំក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការ ពារជាតិបានផ្តល់ឱវាទដល់ក្រុមយុវជនដែល បានអញ្ជើញចូលរួមក្នុងកម្មវិធីយុវជនអាសីុ អាគ្នេយ៍នៅប្រទេសជប៉ុនត្រូវជ្រើសបើក ឱកាសមាស ពេជ្រ សម្រាប់បុគ្គលខ្លួន ក្រុមគ្រួសារខ្លួន និងសង្គមជាតិ ។ ក្មួយៗ ត្រូវជ្រាបថា ទម្រាំបានដូចសព្វថ្ងៃកម្ពុជា ឆ្លងកាត់ព្យុះកំណាចជាច្រើន គឺសង្គ្រាម វិនាសកម្មការនិរាសព្រាត់ប្រាសអស់រយៈពេលជិត៣ទសវត្សរ៍ ។ បច្ចុប្បន្នប្រទេស បានសុខគ្រួសារមានសុភង្គលសង្គមកំពុងអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ=ឈ្នះដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

ការថ្លែងបែបនេះ របស់លោកនាយ ឧត្តមសេនីយ៍ ចាយ សាំងយុននៅទីស្តីការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៦ ក្នុងឱកាសក្រុមយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីយុវជន អាសីុអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា រហូត ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ជប៉ុន ជិះកប៉ាល់ឆ្លង កាត់សមុទ្រប៉ាសីុហ្វិកនិងចូលសំចតតាមបណ្តាប្រទេសមួយ ចំនួនដូចជាវៀតណាម ថៃ សិង្ហបុរី និង ឥណ្ឌូនេសីុ ។

លោក ស៊ាង សុលក្ខណ៍ តំណាងក្រុម យុវជនទាំង២៩រូបបានលើកឡើងពីសាវតារ នៃការចូលរួមរបស់យុវជនកម្ពុជាគិតមក ដល់ថ្ងៃនេះមានរយៈ១៦ឆ្នាំ ។ ក្រោមការ ជួយឧបត្ថម្ភពីប្រទេសជប៉ុនធ្វើឲ្យយុវជន អាស៊ានយល់កាន់តែច្បាស់អំពីការពង្រឹង ចំណងសាមគ្គីភាព មិត្តភាព និងការយោគ យល់របស់យុវជនក្នុងតំបន់ និងយុវជន ជប៉ុន ។ លើកកម្ពស់ស្មារតី កិច្ចសហប្រតិ បត្តិការអន្តរជាតិ ពង្រឹងទស្សនាទានរបស់ យុវជនលើកិច្ចការតំបន់ និងពិភពលោក ។

តាមរយៈកម្មវិធីនេះ យុវជននឹងបង្កើត ទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ឪពុក ម្តាយធម៌របស់ពួកគេ ព្រមទាំងពង្រីកភាព ជាអ្នកដឹកនាំដើម្បីរួមចំណែកក្នុងការអភិ វឌ្ឍសង្គម ។ ក្នុងចំណោមយុវជនទាំង ៣៣០នាក់ មកពី១១ប្រទេសនៅលើនាវា ពួកគេឈ្វេងយល់ ព្រមទាំងបង្ហាញវប្បធម៌ ប្រពៃណីរបស់ប្រទេសរៀងៗខ្លួនដល់យុវ ជនទាំងអស់បានចូលរួម ។ ក្នុងនោះនឹង មានការពិភាក្សាទស្សនកិច្ចសិក្សាតាម ស្ថាប័ន និងជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំតាមទីតាំងដែលនាវាចូលសំចត ។

លោកនាយឧត្តមសេនីយ៍រដ្ឋលេខាធិ ការក្រសួងការពារជាតិ ក៏បានក្រើនរំឭក ដល់ក្រុមយុវជនទាំងអស់ថា តាមរយៈកម្ម វិធីនេះ ក្មួយៗត្រូវបំពេញតួនាទីជារាជទូត ដ៏ល្អ តំណាងយុវជនកម្ពុជា ព្រមទាំងពាំនាំ នូវសារដ៏ប្រពៃទាំងនេះពីប្រទេសខ្លួនទៅ កាន់ពិភពលោកឲ្យពួកគេបានដឹងពីសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ទេសចរណ៍ ប្រពៃណី ដ៏ផូរផង់របស់យើង ព្រមទាំងដកស្រង់បទ ពិសោធន៍ពីយុវជនបណ្តាប្រទេសទាំងអស់ នូវចំណុចខ្លាំង ដើម្បីជាទុនក្នុងការអភិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ ព្រមទាំងផ្សព្វផ្សាយ ព័ត៌មានទាំងនេោះនៅពេលត្រឡប់មកទី កំណើតរបស់ខ្លួនវិញ ។ ក្មួយៗត្រូវចងចាំ នូវពាក្យស្លោកមួយឃ្លាពោលថា “នៅផ្ទះ ម្តាយទីទៃ នៅព្រៃម្តាយជាមួយ” ។ ដូច្នេះ ត្រូវចេះអត់ឱន ស្តាប់ការអប់រំ ទូន្មានពីរៀម ច្បង និងមិត្តរួមក្រុម ដើម្បីជាប្រយោជន៍ សម្រាប់បុគ្គលខ្លួន និងសង្គមទាំងមូល ៕ សុខដុម

ure


ចែករំលែក៖