ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឬស្សីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៦វេ​លាម៉ោង ១៨:១៥នាទី នៅចំណុចភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សីខេត្តបាត់ដំបង​ ក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន​ចាន់​ ស្នងការ នៃ​ស្នងការដ្ឋាន​ន​គរបាលខេត្តបាត់ដំបង​ និងដោយបានការ​សម្របសម្រួលលេីនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យកា​រ​អមសាលាដំ បូងខេត្តបាត់​ដំបងផងនោះលោ​ក​វរសេនីយ៍ឯក​សុខ​ និមល​ ស្នង​ការរងផែ​ន​ការ​ងារប្រឆាំងគ្រឿ​ងញៀន​ ដោយ មានលោ​កវរ​សេនី​យ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យដឹកនាំកម្លាំងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករណីក្នុងបទល្មើសជាក់​ស្តែង និង ឃាត់ខ្លួនជនស​ង្ស័យបាន ៤នាក់គឺ៖

១-ឈ្មោះធឿន​ វុធថា​ហៅ​ឡិប ភេទ​ប្រុសអា យុ ៣២ឆ្នាំ មានទីលំ នៅភូមិថ្មី​ ឃុំព្រៃតូច ស្រុកមោងឫស្សី,២- ឈ្មោះ​ឆឺយ​ សក្តដាភេទប្រុសអាយុ ៣៣៦ឆ្នាំមានទីលំនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី,៣-ឈ្មោះ ឈឿត​ នួន​ ភេទប្រុស អា​យុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្មី​ ឃុំព្រៃ​តូចស្រុកមោងឫស្សី​ និង៤-ឈ្មោះ ឌឿម​ រិទ្ធភេទ ប្រុសអាយុ​៤៣ឆ្នាំ មានទីលំនៅភូមិថ្មី​ឃុំព្រៃតូច​ ស្រុកមោងឫស្សី​ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន ២០ថង់ទម្ងន់ ៣៣ , ៣៨ក្រាម (ថ្នាំ សុទ្ធ)។ 

-ទូរស័ព្ទដៃ-ម៉ូតូ-សម្ភារសម្រាប់ច្រកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕


ចែករំលែក៖