ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីរបស់តុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ គេចខ្លួនអស់រយៈពេលជិត១០ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ រំលោភសេពសន្ធវៈ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០៣ ជាន់ទី៦ អាគាទី៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត នៅភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។

ជនសង្ស័យមានឈ្មោះ រី យឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរកម្មករ មានលំនៅឋាន ផ្ទះលេខ១៧០k ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យចំពោះមុខនគរបាល បានឲ្យដឹងថា ខ្លួនមិនបានប្រព្រឹត្តនៅអំពើរំលោភសេពសន្ធវៈ បែបនេះទេ ដោយកាលនោះ ផ្ទះរបស់ជនសង្ស័យបានបើកបោកអ៊ុត រួចហើយជនសង្ស័យ បានឃើញនារី រងគ្រោះរស់នៅគ្មានបងប្អូនពិបាក ក៏ហៅមកធ្វើជាឈ្នួលបោកអ៊ុត ១រយៈក្រោយមក ក៏មានលក្ខណៈត្រូវរ៉ូវគ្នា ជនសង្ស័យដេកលេង ពេលនោះនារីរងគ្រោះ ក៏មកដេកពីលើហើយឱបអង្អែល ខណៈនោះនារីរងគ្រោះ ក៏ស្រែកចោទប្រកាន់ថា ចាប់រំលោភសេពសន្ធវៈតែម្ដង។

ក្រោយមក នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង តែជនសង្ស័យមិនបានចូលខ្លួនដោះស្រាយឡើយ ដោយព្យាយាមរត់គេចខ្លួនទៅនៅតាមខេត្តអស់រយៈពេលជិត១០ឆ្នាំ ដោយមានជំងឺប្រចាំកាយធ្ងន់ពេក កូនស្រីរបស់ជនសង្ស័យ ក៏បាននាំជនសង្ស័យមកព្យាបាលជំងឺនៅភ្នំពេញ ហើយក៏ត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌ៧មករានាំមកឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖