ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភែរវកម្ម IS កាត់ដៃមនុស្សពីរនាក់ដែលលួចទ្រព្យគេនៅកណ្តាលទីប្រជុំជន

ចែករំលែក៖

នេះជាទិដ្ឋភាពដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ក្រោយពេលដែល ក្រុមIS ប្រើប្រាស់កាំបិតនិង ញញួរកាត់ដៃបុរសពីរនាក់ពីបទលួចគេ ។

សកម្មភាពខាងលើកើតឡើងនៅទីក្រុង Abu Kamal ជាទីក្រុង មួយស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ជាប់ព្រំដែនប្រទេសអីរ៉ាក់ ។ មុនពេលកាត់ដៃបុរសទាំងពីរនាក់ ត្រូវបានបិទមុខ លើកដៃដាក់លើតុឈើ រួចយកកាំបិតដាក់ពីលើដៃចំណុចដែលត្រូវកាត់ ប្រើញញួរដំកាត់តែម្តង។ កាត់រួច ក៏មានពេទ្យ រុំរបួសឲ្យផងដែរ ។

កាលពីមួយខែមុន រូបភាពពីការដាក់ទោសធ្វើទារុណកម្មដល់អ្នកទោសយ៉ាងព្រៃផ្សៃនៅក្នុងទីសាធារណៈ ក្នុងទីក្រុង រ៉ាកការ ។

កន្លងមកភេរវករ IS បានកាត់ដៃស្ត្រី៣នាក់នៅទីក្រុង Mosul ប្រទេសអីរ៉ាក់ ដោយចោទប្រកាន់ថា បានប្រើប្រាស់ ទូរស័ព្ទដៃ ។ ពលរដ្ឋនៅក្នុងតំបន់ ដែលក្រុម IS គ្រប់គ្រងប្រឈមនូវការដាក់ទោសយ៉ាងសាហាវបំផុត នៅពេលធ្វើខុសច្បាប់ ដែលពួគគេបានដាក់ចេញ ។

បច្ចុប្បន្នក្រុមIS បានបាត់បង់ទីតាំងជាច្រើន ដែលខ្លួនធ្លាប់គ្រប់គ្រង ដោយសារតែការវាយប្រហារពីអាមេរិក និងរុស្ស៊ី ។ ទាំងនោះហើយ បានធ្វើឲ្យក្រុមIS ខិតខំជ្រើសរើស ខ្មាន់កាំភ្លើង នៅជុំវិញពិភពលោក ដើម្បីបើកការវាយប្រហារ ទៅលើគោលដៅ ៕ ម៉ែវ សាធី

lqijchat-tay ahzychat-tay-1


ចែករំលែក៖