ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ច្រើនថ្ងៃហូរច្រោះដីស្រុតផ្ទះប្រជាពលរដ្ឋ១ខ្នងតែអត់មានគ្រោះថ្នាក់ដល់ម្ចាស់ ផ្ទះឡើយ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែលជា១០យប់ នៅក្នុងភូមិខ្សុំត្បូង ឃុំកំពង់ ពពិល ស្រុក ពារាំង ខេត្តព្រៃវែង មានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យដួលរលំផ្ទះប្រជាពលរដ្ឋមួយ ខ្នងមានទំហំ១០ម៉ែត្រគុណ៨ម៉ែត្រធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ។

អាជ្ញាធរបានឲ្យដឹងថា ផ្ទះដែលដួលរលំ នេះម្ចាស់ឈ្មោះ សិត រ៉ន ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ។

អាជ្ញាធរបញ្ជាក់ថា មូលហតុដែលនាំឲ្យ រលំផ្ទះខាងលើនេះគឺដោយសារតែភ្លៀង ធ្លាក់ជាប់គ្នាច្រើនថ្ងៃធ្វើឲ្យច្រោះដីបណ្តាល ឲ្យផុងជើងសសរដួលរលំតែម្តង តែមិន បណ្តាលឲ្យមានគ្រោះថ្នាក់ ឬ រងរបួសដល់ មនុស្សទេ ។

ក្រោយកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរបានចុះជួយរៀបចំសាងសង់ឡើងវិញ ដើម្បីឲ្យម្ចាស់ផ្ទះបានស្នាក់នៅបន្តទៀត ៕ សហការី

veng2-2


ចែករំលែក៖