ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចំពោះការសោយព្រះទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់បំផុតរបស់ថៃ ។
សាររំលែកទុក្ខរបស់សម្តេចតេជោផ្ញើ ជូនលោក ប្រាយុទ្ធ ចាន់អូចា មានខ្លឹមសារ ថា៖
ខ្ញុំបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត ចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិ បុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទី គោរពស្រឡាញ់បំផុតនៃ្របទេសថៃ និងជា ព្រះមហាក្សត្រដែលគ្រងរាជ្យសម្បត្តិយូរ បំផុតក្នុងពិភពលោកកាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៦។
ការសោយទិវង្គតរបស់ព្រះអង្គគឺជា ការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និង ប្រទេសថៃក៏ដូចជាសម្រាប់មិត្តភក្តិទាំង អស់នៅលើពិភពលោក ។ ព្រះបាទ ភូមិ បុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយ ពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បី ឯកភាពជាតិ វិបុលភាព សុភមង្គល របស់ ប្រជាជនថៃ ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុង ព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជ បូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះ រាជបុគ្គលិកលក្ខណៈដ៏វិសេសវិសាលថ្លៃថ្លា របស់ព្រះអង្គនឹងត្រូវបានប្រជាជនថៃចង ចាំជានិច្ច ។
ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀម ក្រំនេះតាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជា ជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្ត យ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រីយានី និងព្រះរាជវង្សា នុវង្ស ក៏ដូចជាជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលទើបបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដល់ម្ចាស់ ក្សត្រីយ៍ Sirikit ចំពោះការសោយទិវង្គត របស់ព្រះមហាក្សត្រថៃ ភូមិបុល អាឌុល យ៉ាដេត ខណៈមេដឹកនាំនៅលើពិភពលោក ដ៏ទៃៗទៀតក៏បានសម្តែងការចូលរួមសោក ស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ។
លោកប្រធានាធិបតីចិនបានសរសេរ ថា «ជួសមុខឲ្យប្រជាជានចិនទាំងអស់ និងរូបលោកផ្ទាល់ផងដែរលោកប្រធានា ធិបតីចិនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំរៅចំពោះការចូលទិវង្គតរបស់ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត និងបានបង្ហាញការសោកស្តាយជាទីបំផុតដល់រាជវង្សានុ វង្ស និងប្រជាពលរដ្ឋថៃ»។
ថ្លែងនៅក្នុងលិខិតចូលរួមរំលែកទុក្ខលោក ស៊ី ជីនពីង បានលើកឡើងថា ព្រះ មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេតទ្រង់ ជាមគ្គុទេសក៏ដ៏ឆ្នើមនៃការអភិវឌ្ឍប្រទេសថៃ និងជាអ្នកលើកស្ទួយមិត្តភាពរវាង ប្រទេសចិននឹងប្រទេសថៃថែមទៀតផង ដោយទំនាក់ទំនងដ៏ល្អបែបនេះដូចសព្វថ្ងៃរវាងប្រទេសទាំង២គឺវាបានមកក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយពលរបស់ព្រះអង្គផ្ទាល់ ហើយជាមួយ នឹងការយកចិត្តទុកដាក់និងការលើកកម្ពស់ របស់ព្រះមហាក្សត្រ ភូមិបុល អាឌុល យ៉ាដេត ចំណងមិត្តភាពរវាងថៃ-ចិនធ្លាប់ សម្រេចបានផ្លែផ្កាជាច្រើន ។
លោក ស៊ី ជីនពីង បានបន្តថា ការសោយ ទិវង្គតរបស់ព្រមហាក្សត្រថៃមួយអង្គនេះ គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ ប្រជាជនថៃក៏ដូចជាប្រជាជនចិនផងដែរ ហើយព្រះមហាក្សត្រ ភូមិបុល អាឌុល យ៉ាដេត នឹងបន្តស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជននៃប្រទេសទាំង២ជានិរន្តន៍តរៀងទៅ ។
ចំណែកប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្តែងការចូលរួមរំលែកទុក្ខដោយស្មោះអស់ពីចិត្តដល់ប្រជាជនថៃ និងរាជវង្សានុវង្សរបស់ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត ហើយលោក អូបាម៉ា បានហៅព្រះអង្គថាជា «វីរបុរសមិនចេះ ហត់នឿយ» ក្នុងការអភិវឌ្ឍប្រទេសថៃ។
លោកប្រធានាធិបតីអាមេរិកបានថ្លែង នៅក្នុងសេតវិមានថា «ព្រះអង្គភូមិបុល អាឌុលយ៉ាដេតគឺជាវីរបុរសដែលមិនចេះនឿយហត់មួយរូបក្នុងការអភិវឌ្ឍប្រទេស ហើយព្រះអង្គតែងតែបង្ហាញពីការប្តេជ្ញាមោះមុតមិនរាថយក្នុងការធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនថៃមានភាពប្រសើរឡើង» ។
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានថ្លែងថា ប្រជាជនថៃទាំងអស់គួរតែបន្តព្រះរាជបំណងរបស់ព្រះអង្គភូមិបុល អាឌុលយ៉ាដេត ដែលចង់ទតឃើញប្រទេស ថៃមានការរីកចម្រើនទៅមុខជាមួយនឹង ប្រជាជនរបស់ព្រះអង្គរស់នៅដោយសុខសន្តិភាពនិងមានមេត្តាធម៌ និងមិត្តភាពរវាង ជនរួមជាតិថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nations កាល ពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រីថៃមានប្រសាសន៍ ថា «ទោះបីជាយើងកំពុងតែរងទុក្ខសោក មិនអាចប្រៀបផ្ទឹមបានក៏ដោយក៏ប្រទេសថៃ ដែលពួកយើងទាំងអស់គ្នានិងព្រះមហាក្សត្រ ស្រឡាញ់ជាទីបំផុតនោះត្រូវតែបន្តដំណើរវិវត្តន៍ទៅមុខទៀត។ ហេតុនេះហើយពួកយើងមិនគួរអនុញ្ញាតឲ្យការសោយទិវង្គតនេះបង្កជាការរាំងស្ទះដល់ព្រះរាជបំណង របស់ព្រះអង្គភូមិបុល អាឌុលយ៉ាដេត បាន ឡើយ ដោយទ្រង់ចង់ឃើញព្រះរាជាណា ចក្រថៃមានការរីកចម្រើននិងកូនចៅរបស់ ព្រះអង្គរស់នៅដោយសុខសន្តិភាព និង សុភមង្គលព្រមទាំងមានការយោគយល់អាធ្យាស្រ័យនិងចេះគោរពស្រលាញ់គ្នា»។
ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្រ្តីថៃក៏បានលើកទឹកចិត្តប្រជាពលរដ្ឋថៃឲ្យធ្វើការបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រថៃឲ្យបានទៅដល់ឋានបរមសុខដើម្បីធ្វើជាម្លប់ការពារកូនចៅ និង ប្រទេសរបស់ព្រះអង្គឲ្យនៅតែបន្តមាន សន្តិភាពជារៀងរហូតដូចពេលដែលទ្រង់នៅគ្រងរាជសម្បត្តិអស់រយៈពេល៧០ឆ្នាំមកនេះ ។
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា ក៏បានប្រកាសកាលពីថ្ងៃទី១៣ ខែ តុលាថា ព្រះរាជទាយាទនឹងឡើងគ្រងរាជ សម្បត្តិបន្តបន្ទាប់ពីព្រះមហាក្សត្រថៃព្រះ អង្គភូមិបុល អាឌុលយ៉ាដេត សោយទិវង្គត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្រ្តីថៃបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដំណើរការ នៃការឡើងស្នងរាជ្យសម្បត្តិដោយស្នើទៅកាន់សភាជាតិថា ព្រះមហាក្សត្រព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត បានជ្រើសតាំង ព្រះអង្គម្ចាស់ Maha Vajiralongkorn ជា ព្រះរាជទាយាទស្នងរាជបល្ល័ង្កពីព្រះអង្គ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២» ។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា នឹងមានការកាន់ទុក្ខរយៈពេល១ឆ្នាំពេញនៅទូទាំងប្រទេសបន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត បាន ចូលទិវង្គតនៅរសៀលថ្ងៃនេះ។ នេះបើ តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
យោងតាមព័ត៌មានផ្លូវការដែលសារ ព័ត៌មានថៃ The Nations ចេញផ្សាយកាល ពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែល ទទួលបានពីការិយាល័យនៃព្រះបរមរាជ វាំងថៃបានប្រកាសឲ្យដឹងថា ព្រះមហា ក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតហើយនៅម៉ោង៣និង ៥២នាទីរសៀលនៅឯមន្ទីរពេទ្យសិរីរាជ្យនៃទីក្រុងបាងកក ។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី ថៃបានប្រកាសថា បុត្រាMaha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជ្យបន្ត ដោយ យោងតាមរដ្ឋធម្មនុញ្ញរបស់ថៃ។ នេះបើ យោងតាមសារព័ត៌មានរបស់AP និងសារ ព័ត៌មានBBC ចេញផ្សាយថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៦ ៕