ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលជំនាញខត្ត, ក្រុង,ប៉ុស្តិ៍,ប្រជាការពារភូមិ សហការគ្នា ប្រមូលក្រុមទីទុយ(សំកុកតាមទីសាធារណៈ)ជាបន្តបន្ទាប់ចំនួន៨នាក់ពីតំបន់នានាផ្សេងៗគ្នា យកមកញាត់បញ្ចូលទ្រុង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក្នុងនោះចំនួន៥នាក់មានផ្ទុកសារធាតុញៀន ។
ប្រតិបត្តិការណ៍នេះ អនុវត្តន៍ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តាមតំបន់នានាផ្សេងៗពីគ្នា នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តន៍បានឲ្យដឹងថា ក្រុមក្មេងទំនើងដើរលេង និងសំកុកតាមទីសាធារណៈទាំងកណ្ដាលយប់អធ្រាត្រខាងលើនេះ គឺប្រមូលមកពីកន្លែងផ្សេងៗគ្នា ខណៈពួកគេ ពពាក់ពពូននៅតាមទីសាធារណៈ ឬតាមសួនច្បារនានា ទាំងកណ្ដាលយប់អធ្រាត្រ ។
ប្រភពខាងលើបន្តថា ក្នុងចំណោមទាំង៨នាក់ ត្រូវបានកម្លាំងឃាត់យកមកបញ្ចូលទ្រុងនេះ ចំនួន ០៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន និងម្នាក់ទៀត មានវត្ថុតាង(ដាវសាំម៉ូរ៉ៃ)ចំនួន ១ដាវផងដែរ ។
ប្រភពដដែលបន្តទៀតថា ចំពោះជនទាំង៥នាក់ ដែលសមត្តកិច្ចពិនិត្យឃើញ ផ្ទុកសារធាតុញៀននៅក្នុងខ្លួន បានបំពេញសំណុំបែបបទ បញ្ជូនខ្លួន ពួកគេទៅការិយាល័យជំនាញ ដើម្បីចាត់ចែង និងអនុវត្តន៍ទៅតាមនីតិវិធី ចំណែកអ្នកមិនជាប់ពាក់ព័ន្ធនឹងមានអាវុធ(ដាវសាំម៉ូរ៉ៃ)ដើរលេងយប់អធ្រាត្រ កម្លាំងណែនាំអប់រំលាយល័ក្ខណ៍អក្សរត្រឹមត្រូវ ហើយមានឪពុកម្ដាយ ឬបងប្អូន និងមេភូមិមកធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិះផងដែរ ៕ ប៉ឹម ពិន