ខេត្តពោធិ៍សាត់៖ រថយន្តពាក់ស្លាកលេខនគរបាល បោះពួយបុកគូថត្រាក់ទ័រធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យអ្នករួមដំណើរម្នាក់រងរបួសយ៉ាងធ្ងន់ និងខ្លះទៀតព្រលឹងចុងសក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ទោ ខៀវ សុខា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បា
លោក នាយប៉ុស្តិ៍បន្តថា អ្នកបើកបរត្រាក់ទ័រឈ្មោះ រស់ ចំរើន ភេទប្រុស និងកូនស្រីឈ្មោះ សុខ សាវម៉ី អាយុ៤ឆ្នាំ ក៏មិនបណ្ដាលឲ្យរងរបួសធ្ងន់អ្វីនោះដែរ ប៉ុន្តែប្រពន្ធគាត់(របួសធ្ងន់) ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោក បន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្ដាលមកពីចាំងចំណាំងភ្លើងហ្វារថយន្តធុនធំ ពេលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយចំពោះវត្ថុតាងរថយន្ត និងត្រាក់ទ័ររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន