ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រមិនចាំស្លាកលេខបើកបុកជាមួយរថយន្តព្រូសបណ្តាលឲ្យរងរកាខូចខាត រួចបើករត់បាត់

ចែករំលែក៖

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រមិនចាំស្លាកលេខបើកបុកជាមួយរថយន្តព្រូសបណ្តាលឲ្យរងរកាខូចខាត រួចបើករត់បាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥៥ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០០៦ នៅត្រង់ចំណុចស្តុប24 ម៉ោង នៅតាមបណ្តោយផ្លូវភ្នំពេញហា ណូយ កែងនិងផ្លូវសម្ដេចជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេមានរថយន្ត TOYOTA ព្រូសព័ណស១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2BZ 3051 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១ទៀតប្រភេទសណ្តោងកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ផ្លូវបំបែកជាបួនខាងលើរថយន្តព្រូសបើកឆ្លងមិនទាន់ផុតក៏ត្រូវរថយន្តកុងតឺន័របើកបុកកៀរផ្នែកខាងមុខបណ្តាលឲ្យរងការខូចខាតហើយរថយន្តបង្ករបានបើករត់បាត់។

ក្រោយកើតហេតុម្ចាស់រថយន្តព្រូសបានទាក់ទៅសមត្ថកិច្ចនគរបាលខណ្ឌសែនសុខដើម្បីចុះមកកន្លែងកើតហេតុជួយឆែកកាំមេរ៉ាសុវត្ថិភាពនិងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវរករថយន្តបង្ករខាងលើដើម្បីមលដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖