ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនមុខ សញ្ញា០១នាក់ នឹងដកហូតកាំភ្លើង AKមួយដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី២៥ខែមីនានេះថា អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ លេីបញ្ហាបង្រ្កាបគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក និងមូលដ្ឋានដាច់ខាតលេីការអនុវត្ដគោល នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយមានការចូលរួមពីមហាជន-ប្រជាពលរដ្ឋ គ្រប់ទិសទីក្នុងរួមចំណែកផ្ដល់ព័ត៌មានមកសមត្ថកិច្ចក្នុងការទប់ស្កាត់បង្រ្កាបបានទាន់ពេលវេលា ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយបានការដឹកនាំ

ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះសហការដល់គោលដៅរាយការណ៍ នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ឃាត់បានមុខសញ្ញាសង្ស័យការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ១នាក់ ឈ្មោះ សំ រស្មី ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួច ដោយពិនិត្យរកឃេីញដកហូតបានវត្ថុតាង រួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច សង្ស័យជាគ្រឿងញៀន,២-ទូរស័ព្ទដៃ១គ្រឿង, ៣-អាវុធប្រភេទ AK ចំនួន១ដើម បង់ចំនួន ១ និងមានគ្រាប់ចំនួន២៨ គ្រាប់ (មិនមែនជាកម្មសិទ្ធិរបស់ជនខាងលេី,សមត្ថកិច្ចបន្ដការស្រាវជ្រាវ) ។ 

ផ្អែកតាមចម្លេីយនិងភស្ដុតាង ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺបន្ដចាត់ការតាមនីតិវិធី ៕


ចែករំលែក៖