ខេត្តកណ្តាល÷អនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាលបានបង្ក្រាបជួនសង្ស័យ៦នាក់ករណីប្លន់។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០និង០៥នាទី
នៅចំណុចផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ក្នុងប្រតិបត្តិកម្មនេះសមត្ថកិច្ចឃាត់ខ្លួមជនសង្ស័យ ១២ នាក់ (ឃាត់៦នាក់ )១-ឈ្មោះ មី វណ្ណរិទ្ធិ ហៅពាក្យ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-),២-ឈ្មោះ វឿន សុខហេង ហៅក្រៅគ្មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-),៣-ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់ នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ គ្មានសារធាតុញៀនក្នុងទឹកនោម(-),៤-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនអ្នកឌុបគ្មានសារធាតុញៀនក្នុងទឹកនោម(-),៥-ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាង សំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៦-ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកជិះក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
រីឯ ៦នាក់ដែលគេចខ្លួនរួមមាន÷៧-ឈ្មោះ អាកា ភេទ ប្រុស អាយុប្រហែល២៤ឆ្នាំ (មេក្លោង មិនស្គាល់អត្ត សញ្ញាណ) គេចខ្លួន,៨-ឈ្មោះ ចេវ ភេទប្រុស អាយុ ១៨ ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន,៩-ឈ្មោះ ម៉ៅ ភេទប្រុស (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន,១០- ឈ្មោះ ឡុង ភេទប្រុស (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន,១១-និងបក្ខពួកចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះបាត់ម៉ូតូ០១គ្រឿងម៉ាកHonda dream ពណ៌ក្រហម សេរីឆ្នាំ២០២៣ ឡើងសេរីទៅឆ្នាំ២០២៥ ពាក់ផ្លាកលេខ ព្រៃវែង 1V-3353 លេខតួរនិងលេខម៉ាស៊ីន0070924។ + វត្ថុតាងចាប់យករួមមាន:
-ទូរស័ព្ទ០១គ្រឿង ម៉ាកIphone 11 ពណ៌ទឹកសមុទ្រ
-ទូរស័ព្ទ០១គ្រឿងម៉ាក Tecno spark ពណ៌ស
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី ឡុង បានសារភាពថា បក្ខពួកខ្លួនដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពធាក់នឹងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច