ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកស្រះ នៅស្រុកអង្គរជុំ សមត្ថកិច្ចសន្និដ្ឋានថាជាការលង់ទឹក

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីនគរបាលស្រុកអង្គរជុំ នៅថ្ងៃទី២៧ ខែមិនាបានឲ្យដឹងអំពីករណីប្រទះឃើញសពបុរសម្នាក់សន្លប់អណ្ដែតទឹកស្រះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនិងសន្និដ្ឋានថាករណី នេះជនរងគ្រោះអាចលង់ទឹកស្លាប់។

ប្រភពខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង ០០នាទី ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៦ នៅត្រង់ចំណុច ទឹកស្រះដែលមានបណ្តោយ៨០ម៉ែត្រទទឹង៣០ម៉ែត្រជំរៅ៩ម៉ែត្រ ត្រង់ចំណុចខាងត្បូងវត្តខ្ចារ ស្ថិតនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មានករណីប្រទះឃើញសពបុរសម្នាក់ឈ្មោះ មឿយ ទូន អាយុ ៤៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបអណ្ដែតដឹក។

សមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ឃិន ពេជ្រ ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធសព បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១ និង ៣០នាទី រូបនាងបានបាត់ប្ដី (សព) មិនដឹងថាទៅទីណា ក្រោយមករូបនាង និងកូនបានតាមរកគ្រប់ទី កន្លែងប៉ុន្តែពុំឃើញប្ដីរបស់នាងនោះទេ។ មួយសន្ទុះក្រោយមកកូនប្រុសរបស់នាងឈ្មោះ ទូន ថៃ ភេទប្រុសអាយុ២៣ឆ្នាំបានទូរស័ព្ទមកប្រាប់ម្តាយថា រូបគេបាន ឃើញកន្សែងពណ៌ក្រហមរបស់ឪពុក នៅក្បែរមាត់ស្រះខាងត្បូងវត្តខ្ចារ ស្ថិតក្នុងភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ បន្ទាប់មកម្តាយក៏បានទៅមើលក៏ឃើញកន្សែងពោះគោពណ៌ក្រហមរបស់ប្តីនៅទីនោះពិតប្រាកដមែន។ បន្ទាប់មកកំលាំងប៉ុស្តិ៍,កំលាំងប្រជាការពារនិងប្រជាពលររដ្ឋ បានជួយស្រាវជ្រាវរក រហូត ដល់វេលាម៉ោង១៩:០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ ស្រាប់តែសពប្ដីរបស់នាងបានអណ្ដែតក្នុងទឹកស្រះនោះ ហើយអ្នកភូមិក៏ជួយស្រង់មកខាងលើ។

សមត្ថកិច្ចបន្តថា ឈ្មោះ មឿង ទូន (សព) ជាមនុស្សមានជំងឺសសៃប្រសាទ (សតិមិនល្អ) លេបថ្នាំជាប្រចាំរយះ៤ឆ្នាំកន្លងមក ហើយពេលផឹកស្រាស្រវឹងតែងតែរវើរវាយឃើញខ្មោចនៅនឹងផ្ទះ ហើយធ្លាប់និយាយថាខ្លួនត្រូវអំពើរអាបធ្មប់និងរត់ចេញពីផ្ទះជាច្រើនលើកពេលដែលស្រវឹងស្រា។

សមត្ថកិច្ចបញ្ជាក់ថា ការពិនិត្យសាកសព ផ្នែកក្បាល, ដងខ្លួន, គ្រប់អវ:យវៈទាំងអស់គឺពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ ដូច្នេះតាមការពិនិត្យវិភាគកន្លែងកើតហេតុ របស់កម្លាំងជំនាញ និងអ្នកគ្រូពេទ្យមណ្ឌលសុខភាពឃុំគោកដូង បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ពិត ប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖