ខេត្តកោះកុង:តុលាការបានផ្តន្ទាទោសជនជាប់ចោទជាជនជាតិខ្មែរចំនួន ១២នាក់ ដាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីថ្នាំញៀនជាង ៤តោន។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង បានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងបានប្រកាសសាលក្រមលេខ ៥៧ “ង” ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ១២នាក់ រួមមាន :
១.ឈ្មោះ យន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ
២.ឈ្មោះ យឿន សុខុន ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ
៣.ឈ្មោះ សឿន រិទ្ធី ភេទប្រុស កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ជនជាតិខ្មែរ
៤.ឈ្មោះ ជី មករា ភេទប្រុស កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ
៥.ឈ្មោះ អៀង ប៉ុច ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ ជនជាតិខ្មែរ
៦.ឈ្មោះ យន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ
៧.ឈ្មោះ លន ឡាយ ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ
៨.ឈ្មោះ យន សារួន ភេទប្រុស កើតថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ
៩.ឈ្មោះ ប៉ិ ពាវ ហៅ បាវ ភេទប្រុស កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ជនជាតិខ្មែរ
១០.ឈ្មោះ ស៊ូ ម៉េងទៀង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ
១១.ឈ្មោះ ទុយ ម៉ារីណែត ភេទស្រី កើតថ្ងៃទី២០ ខែមិនា ឆ្នាំ២០០២ ជនជាតិខ្មែរ
១២.ឈ្មោះ បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០០.០០០.០០០ (មួយរយ) លានរៀល ពីបទ៖ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសដែល មានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា៤០ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ និងកថាខណ្ឌទី៧ និងមាត្រា ៤៨ កថាខណ្ឌទី១, កថាខណ្ឌទី២, កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើរួមមាន៖ ថ្នាំញៀនសរុបទម្ងន់ ៤តោន ៤៨២គីឡូ និង ៦៦១ ក្រាម ក្នុងនោះ ប្រភេទ កេតាមីន (Ketamine) ចំនួន ៤១៥ដុំ ទម្ងន់ ៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទមេតំហ្វេតាមីន (Methamfetamine) ចំនួន៤០៨១ដុំ ទម្ងន់ ៤តោន ៧១គីឡូ និង១១៧ក្រាម ត្រូវសម្រេចរឹបអូស និង បំផ្លាញចោល តាមមាត្រា ៩៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
៣.បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ចំពោះជនជាប់ចោទដែលបានបទល្មើសគ្រឿងញៀនខាងលើនេះ ដើម្បីធានាឱ្យបាននៅសណ្តាប់ធ្នាប់សាធារណៈ ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច