ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ អគ្គិសភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋ២ខ្នង ស្ទើរតែទាំងស្រុង និងខួចខាតសម្ភារព្រមទាំងទ្រព្យសម្បត្តិ១ចំនួនធំ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចទីតាំងភូមិច្រាំងសរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ករណីនេះមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ។
តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ផ្ទះឈើប្រក់ក្បឿង២ខ្នងទំហំ១២ម៉ែត្រគុណ៧ម៉ែត្រ ឆេះស្ទើរទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ សៀក សៀន ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិឃុំខាងលើ សម្ភារខូចខាតមាន លុយខ្មែរ៣.០៨០.០០០រៀល លុយបាតថៃ៣០០០បាត ខ្សែកប្លាទីន១ខ្សែ ទម្ងន់៥ជី ខ្សែដៃប្លាទីន១ខ្សែទម្ងន់៥ជី ចិញ្ចៀនប្លាទី២វង់ទម្ងន់២ជី ម៉ូតូវ៉េវ ពណ៌ខ្មៅ១គ្រឿង ស្រូវ២បេ ស្មើ១០០គីឡូក្រាម អង្ករ១បេស្មើ៥០គីឡូក្រាម ឝ្រែដេក០១ ទូរដាក់ខោអាវ១ និងសម្ភារខោអាវទាំងអស់ ។ ប្រភពបន្តថា ករណីនេះកើតឡើងដោយសារមូលហេតុ ដុតភ្លើងធូប(ថ្ងៃពេញបូរមី)
។
លោក ឃុនភារះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះត្រូវបានរថយន្តពន្លត់អគ្គិសភ័យរបស់នគរបាលស្រុកស្ទោងជួយអន្ដរាគមន៍ពន្លត់អស់ទឹកចំនួន២ស្ទែន និងប្រើប្រាស់កម្លាំងសរុប១០នាក់ រួមជាមួយនគរបាលស្រុក និងអាវុធហត្ថស្រុក ៕ ប៊ុន រិទ្ធី