ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិកម្ពុជា ត្រូវការ៣ពិន្ទុពីក្រុមជម្រើសជាតិព្រុយណេដើម្បីសម្លឹងរកកៅអីវគ្គបន្តក្នុងពូល B

ចែករំលែក៖

ភ្នំពេញ៖ ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុបន្ថែមពីក្រុមជ្រើសជាតិព្រុយណេ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦បន្តទៀត ពួកគេនឹងអាចមានឱកាសសម្លឹងឃើញកៅអីវគ្គបន្តលេងក្នុងពូល B ជាមួយក្រុមម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិព្រុយណេនៅវេលាម៉ោង៦និង៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ និងក្រុមទីម័រខាងកើត ជួបឡាវ នៅវេលាម៉ោង៣និង៣០នាទី ហើយក្រុមព្រុយណេ នៅទីលានកីឡដ្ឋាន RSN Stadium ។ ចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្ន ក្រុមកម្ពុជា និងព្រុយណេ នៅកំពូលតារាងបណ្ដោះអាសន្ន ក្រោយមាន៣ពិន្ទុដូចគ្នា ។ ក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅរាជធានីភ្នំពេញ មានក្រុមកីឡាករបាល់ទាត់ចំនួន៤ប្រទេសចូលរួម ដូចជា ម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែតុលា ឆ្នាំ២០១៦ ។

គួរបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះកម្ពុជា រកបាន៣ពិន្ទុពីក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់១ គឺទាត់បញ្ចូលទីដោយកីឡាករប្រាក់ មុន្នីឧត្តម ទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៣ ខណៈដែល កីឡាកររបស់ឡាវ M. Souksavath តាមស្មើវិញ នៅនាទី៥២ វគ្គទី២ នៅនាទី៨១ កីឡាករ ឈិន ឈឿន របស់កម្ពុជា បានរកគ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុមឡាវ សោកស្តាយជាខ្លាំង ចំពោះការបរាជ័យរបស់ពួកខ្លួនក្នុងថ្ងៃបើឆាក ។

ដោយឡែក ក្រុមជម្រើសជាតិព្រុយណេ បានយកឈ្នះលើក្រុមទីម័រខាងកើត ក្នុងលទ្ធផល ២ទល់១ ខណៈដែលក្រុមជម្រើសជាតិទីម័រខាងកើត រកបាន១គ្រាប់នាំមុខមុនដោយកីឡាករ Rufino ក្នុងនាទី១១ ប៉ុន្តែត្រូវក្រុមព្រុយណេ វាយបកយកឈ្នះវិញ ដោយកីឡាករ Adi Said នៅនាទី២២ និងកីឡាករ S. Effendy គ្រាប់បាល់ទី២នៅនាទី២៨ ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តភ្លាមៗ ក្រោយពីក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះក្រុមឡាវក្នុងលទ្ធផល២ទល់១ ប្រសិនបើពួកគេអាចបន្តឈ្នះក្រុម ព្រុយណេ និងក្រុមទីម័រខាងកើតទៀត សម្តចទាំង២ នឹងឧត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ៕ សារីម

aes-2 aes aes-1


ចែករំលែក៖