ព័ត៌មានទាន់ហេតុការណ៍៖

មហាអង្គកឋិនជាង១២៣៤ត្រៃមិនធ្លាប់មានដង្ហែទៅវត្ត២៥ខេត្តរាជធានី

ចែករំលែក៖

ខេត្តកណ្ដាល៖ មហាអង្គកឋិនដ៏ធំមួយ មិនធ្លាប់មាន និងបង្កើតឲ្យមានការភ្ញាក់ផ្អើល ដោយសារតែម្ចាស់អង្គកឋិនបានធ្វើរហូតដល់១២៣៤ត្រៃ ហើយប្រកាសដង្ហែទៅកាន់បណ្ដាវត្តនៅទូទាំង២៥រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ។ អ្នកផ្តើមពិធីបុណ្យដ៏ធំនេះ ត្រូវបានគេស្គាល់ថា គឺលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

កម្មវិធីបុណ្យនេះ ត្រូវបានរៀបចំធ្វើឡើងនៅភូមិគ្រឹះ លោកស្រីឧកញ៉ា សៀង ចាន់ហេង នាងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះវត្តមាន វត្តមានសម្តេចសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើនរូប ។

បើតាមប្រសាសន៍លោកឧទ្ទេសាចារ្យដិបឡាវី ហៅអាចារ្យ ម៉ា បានឲ្យដឹងថា បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើ បន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទីវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិកហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ហែទៅទីអារាម ដែលបានកំណត់ទុក ។

លោកអាចារ្យបន្តថា ចាប់តាំងពីលោកធ្វើជាអាចារ្យមក នេះជាអង្គកឋិនមិនធ្លាប់មានដោយសារតែលោកស្រីសៀង ចាន់ហេង បានចំណាយថវិការហូតដល់រាប់សែនដុល្លារ ធ្វើមហាអង្គកឋិនជាទ្រង់ទ្រាយធំ។

លោកអាចារ្យថា ត្រៃទាំង១២៣៤ ដែលត្រូវបានរៀបចំនៅក្នុងមហាអង្គកឋិននេះ នឹងត្រូវបញ្ជូនទៅកាន់បណ្ដាវត្តនានានៅទូទាំងប្រទេស ដែលខេត្តខ្លះ អាចបាន៦០វត្ត ។ លោកអាចារ្យបន្តថា អង្គកឋិននឹងត្រូវដង្ហែទៅកាន់បណ្ដាខេត្តនីមួយៗ បន្ទាប់ពីការធ្វើបុណ្យនៅក្រុងតាខ្មៅត្រូវបានរួចរាល់ នៅព្រឹកថ្ងៃទី១៨ ខែតុលា អង្គកឋិនទាននឹងត្រូវរៀបចំដង្ហែទៅកាន់វត្តចន្ទមុនីសីហៈ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

សម្តេចព្រះឧត្តមបញ្ញាដួង ផង់ សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តព្រែកប្រាំង មានថេរដីការថា ផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដី បព្វជិតក្ដី ប្រកបដោយសទ្ធាថ្លៃថ្លា ទទួលបានអានិសង្ឃច្រើន ដែលគឺទទួលបាននូវរូបសម្រស់ស្អាត សម្បុរស្អាតម៉ដ្ឋខៃមានទ្រង់ទ្រាយ កម្ពស់រាងរៅ សមសួនជាទីស្រឡាញ់ចូលចិត្តរបស់អ្នកផងទាំងពួង ងាយនឹងសម្រេចមគ្គផល និងបានជួបព្រះ ប្រទះព្រះធម៌កើតក្នុងត្រូកូលខ្ពង់ខ្ពស់ក្នុងអនាគតជាតិ ៕ វឌ្ឍនា

img_3303 img_3330 img_3382 img_3381

img_3179

img_3227 img_3310
img_3350 img_3262

img_3434
img_3218 img_3203 img_3190 img_3434_1 img_3178 img_3174 img_3342


ចែករំលែក៖