ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកភូមិទាំងយប់ ភ្លើងឆាបឆេះព្រៃ សមត្ថកិច្ចបាញ់ពន្លត់ទាន់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៏បាញ់ពន្លត់ទាំងយប់ ខណៈមានភ្លើងឆាបឆេះព្រៃ សង្ស័យមានមនុស្សដុតស្មៅ នៅក្រុងបាវិត

សំណាងមិនមានអ្នករងរបួសនិងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានករណីភ្លើងឆេះព្រៃភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះព្រៃ ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបញ្ជាក់ថាសមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង (រថយន្តកងរាជអាវុធហត្ថខេត្ត ២គ្រឿង. រថយន្តមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងបាវិត ២គ្រឿង ) ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ខណៈ

ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យអគ្គីភ័យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ និងមិនបង្កឱ្យមនុស្សរងរបួសនោះទេ ដោយសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់និងគ្រប់គ្រងបានទាំងស្រុង។

សមត្ថកិច្ចបញ្ជាក់ទៀតថា  មូលហេតុ ដែលបណ្តាលអោយមានករណីខាងលើនេះកើតឡើងដោយសារ មានជនមិនស្គាល់អត្តសញ្ញាណដុតស្មៅ។


ចែករំលែក៖