ភ្នំពេញ៖ មេក្រឡុកខ្លាឃ្លោកដុះស្លែ២នាក់ត្រូវនគរបាលព្រហ្មទណ្ឌ៧មករាចាប់ខ្លួនស្ថិតនៅអគារបុរីកីឡាទី៦សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។
ស្ត្រីឈ្មោះ ចាន់ ណា អាយុ៥៥ឆ្នាំ ស្នាក់នៅបុរីកីឡាទី៤ ជាន់ទី៤ មុខរបរក្រឡុកខ្លាឃ្លោក ទី២ប្រុសឈ្មោះ សុទ្ធសុធី អាយុ៤៦ឆ្នាំ ស្នាក់នៅបុរីកីឡា។
កម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅបង្ក្រាប ហើយឈានដល់ការចាប់ខ្លួនស្ត្រីនឹងបុរសខាងលើ រួមជាមួយវត្ថុតាង ខណៈកំពុងអង្គុយលេងជាក់ស្តែង ។ ជាមួយគ្នានោះ ក៏បានរិបអូសក្រដាស់ខ្លាឃ្លោក និងលុយខ្មែរ១១ម៉ឺនរៀលផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី