ភ្នំពេញ÷បុរសម្នាក់បានរងរបួសខណៈកំពុងជិះម៉ូតូហើយក៏ត្រូវបានរថយន្តមួយគ្រឿងបានបើកមកបុកកិនពីលើសង្ស័យអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត ១០និង៤០យប់ថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២៦ តាមបណ្តោយផ្លូវ១០០៣ស្ថិតនៅចំណុចមុខផ្សារទំនើប៊ីអន 2 ក្នុងសង្កាត់ក្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាលើកមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានជាម៉ូតូម៉ាកហុងដាឌ្រីមួយគ្រឿងយក្សស្លាកលេខភ្នំពេញ 1BP 7584 បើកបរតាមបណ្ដោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុគាត់បានបទម៉ូតូចូលទៅមើលក្រុមការងារដែលបែកកង់ម៉ូតូពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX ពាក់ផ្លាកលេខ កម្ពុជា CRN.8998 បើកបរដោយ បុរសម្នាក់សង្ស័យស្រវឹងស្រា បានរ៉េចង្កូតទៅបុ.កម៉ូតូនិងកិនពីលើជាប់ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសនិងម៉ូតូរងការខួចខាតយ៉ាងដំណំតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីរថយន្តបានចេញសំណងទៅឲ្យខាងម៉ូតូ ចំនួន១,២០០ ដុល្លារដេីម្បីបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុ៕ ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច