ព័ត៌មានទាន់ហេតុការណ៍៖

គួរបន្ត ស្រាវជ្រាវ តាមចាប់ ឃាត់ខ្លួន ជនល្មើស ដែល ប្រឆាំង មន្ត្រី អនុវត្តន៍ ច្បាប់ និង ជនដែល បំផ្លិចបំផ្លាញ រថយន្ត នគរបាល ផង កុំអាណិត កុំអត់ឱនអោយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានបញ្ជាដឹ ក នាំដ៏ខ្ពង់ខ្ពស់ពី លោ កឧត្ដមសេនី យ៍ ទោ ឃឹម សុកខៃ ស្នងការនគរ បា លខេត្ដកំពង់ស្ពឺ កំលាំងនគរបា ល ដឹកនាំដោយលោកវរសេនី យ៍ ឯ ក យ៉ាង សុខលី អធិការនគរបាលស្រុកគង ពិ សី បា នធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួន បក្ខពួកមុខស ញ្ញា (អ្នក ទទួ ល ផល ចោរកម្ម)ទិញ រថយន្ដដែលចោរបា នលួចយ ក មកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hy undai ទម្ងន់ ២,៥ តោន ដែលទទួ លទិញពីជនល្មើស ក្នុងត ម្លៃ ១៦ ០០ ដុ ល្លារ ហើយគាត់បានល ក់បន្ត២ ៣ ០០ដុល្លារ រ ថយន្ដគ្មា នឯក សា រច្បាប់ដេីម នៅចំណុ ច ភូ មិអង្គរោង ឃុំម ហាឬស្សី ស្រុកគ ង ពិ សី ខេត្ដកំ ពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ ។ 

ក្នុងប្រតិបត្ដិការកំលាំងសមត្ថកិច្ចធ្វេីការឃាត់មុខ សញ្ញាទទួលទិ ញ ផលចោរកម្ម(យោងតាមការច ង្អុ ល ប ង្ហាញពីមុខសញ្ញាដែលសម ត្ថ កិ ច្ចដឹកមកជាមួយ) ដែល មាន ឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិ ញលក់រថយន្ដ ដោះបំបែកគ្រឿងលក់ ( កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវ ប្រជាពល រដ្ឋចំរុះរួមជាមួយអ្នកធ្វេីដំ ណេី រ បាន មកឈរមេីលផ្អេី លឈួរឆរនិងបានធ្វេីសកម្មភាពឡោ មព័ទ្ធ រារាំងសមត្ថកិច្ច គោលបំណងរំដោះជ នស ង្ស័យមុខ ស ញ្ញាចោរកម្ម មិនអោយសមត្ថកិច្ចអនុវត្ដ។ 

ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន ៣នាក់

១-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អា យុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម

២-ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង

៣-ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង  

ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ ទ្ធក្នុងគោលបំណងដេីម្បីការពាររា រាំ ងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខស ញ្ញាទទួ ល ផ លចោរកម្ម ទិញរថយន្ដពីចោរ និងបក្ខពួក ។ 

បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធី ច្បាប់។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង ដែលប្រើពេល២សប្តាហ៍ស្រាវជ្រាវបង្ក្រាបជនល្មើសបានសំណេរយ៉ាងខ្លីថា ៖ នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស ។

លោកបន្តថា ៖ មានពូថៅ មានញញួរ មានទីប មានថ្ម មានឥដ្ឋ ។ល។ រូបភាពមានទាំងអស់ ឡានរដ្ឋកម្មសិទ្ធិរបស់នគរបាលបាលខេត្តព្រៃវែងខូចខាតយ៉ាងដំណំច្រើនគ្រឿង តើនរណាទទួលខុសត្រូវ? ៕

ដោយ ៖ សិលា


ចែករំលែក៖