ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៉ីស​RX400hចតលេីចិញ្ចេីមផ្លូវត្រូវរថយន្តRANGE ROVER បេីកបុកពីក្រោយរុញទៅបុកបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានបេីករថយន្តRANGE ROVER មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តរថយន្តឡិចសុីស​RX400hពីក្រោយដែលចតនៅលេីផ្លូវហេីយរុញទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី​ ៦​ ខែមេសា​ ឆ្នាំ២០២៦​ ស្ថិតនៅផ្លូវ២១​ ភូមិស្រីស្នំ​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុរថយន្តឡិចសុីស​RX400h ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BM-0615​ ចតទុកចោលលេីផ្លូវសាធារណៈលុះមកដល់ចំណុចកេីតហេតុស្រា​ប់តែមានរថយន្តម៉ាក RANGE ROVER 

ពណ៌ខ្មៅ​ ជ្រុលបុក ពីក្រោយរុញទៅបុកបង្គោលភ្លេីងមួយដេីមទៀតបណ្តាលឱ្យរថយន្តទាំង២គ្រឿងបានរងការខូចខាត​ ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖