ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ទស្សនៈការទូតរបស់ចិនស្តីពី“ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ”ទទួលបានសមិទ្ធផលជាផ្លែផ្កានៅទ្វីបអាស៊ី

ចែករំលែក៖

 អន្តរជាតិ ៖ នាពេល បច្ចុប្បន្ន នេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់ មានក្នុង រយៈ ពេល ១ រយ ឆ្នាំកន្លង មក មានភាពកាន់តែខ្លាំងឡើងៗ តំបន់ អាស៊ី បាន និង កំពុង ប្រឈម នឹង កាលា នុវ ត្ត ភាព នៃ ការ ស្តារ សេដ្ឋកិច្ច ឡើង វិញនិង ការ តភ្ជាប់ គ្នា ផង ហើយ ក៏ ប្រឈម នឹង ការ សាកល្បង ជា ច្រើន ដូចជា ការ ប្រកួត ប្រជែង ខាង ភូមិសាស្ត្រ នយោបាយ និងការ គំរាម កំហែង ផ្នែកសន្តិសុខ មិន មែន ប្រ ពៃណី ជា ដើម ផងដែរ ។ ក្នុ ងនាម ជា សមាជិក ដ៏ សំខាន់ ក្នុង មហា គ្រួ សារ អាស៊ី ជា និច្ចកាល ប្រទេស ចិន តែងតែ តម្កល់ ទុក ប្រទេស ជិត ខាង ជា ចម្បង អាទិភាព ក្នុង កិច្ច ការទូត ហើយ ប្រកាន់ខ្ជាប់ គោលនយោបយា ការ ទូត ស្តីពី “ការរក្សាភាពសុខដុមរម នាជា មួយ ប្រទេសជិតខាងនិង ចាត់ទុកប្រទេសជិតខាងជាដៃគូ” ក្នុង ន័យ អនុវត្ត ទស្សនៈ ការទូត ជា មួយ ប្រទេសជិតខាងដែលប្រកបដោយ ភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ ផលប្រយោ ជ ន៍ ដល់ គ្នា ទៅវិញទៅមកនិងប្រកបដោយបរិយាបន្ន ខិត ខំប្រឹងប្រែង ដើម្បី ជំរុញការ កសាង សហ គម ន៍ រួម វាសនាសម្រាប់ ប្រទេស ជិត ខាង ។

        ក្នុង រយៈពេល ជាង ១០ ឆ្នាំ កន្លង មក ទស្សនៈ នេះ ត្រូវ បាន អនុវត្ត កាន់តែ ស៊ីជម្រៅនៅទ្វីប អា ស៊ី ដែល បាន ផ្តល់ ដំណោះ ស្រាយ ថ្មី សម្រាប់ ឱ្យ ប្រទេស អាស៊ី ឆ្លើយតប នឹង ការសាកល្បង ដ៏ ស្មុគស្មាញ ហើយ ក៏បាន នាំ មក នូវ ផល ប្រយោជន៍ ជាក់ស្តែង ដល់ ប្រទេស ក្នុង តំបន់ ផងដែរ ។ ដោយ ប្រកាន់ខ្ជាប់នូវទស្សនៈនេះ ប្រទេស ចិន បាន បង្កើត យន្តការ សហប្រតិបតិ្តការ ជា មួយ ប្រទេស ជិត ខាង ក្នុ ងច្រើនស្រទាប់និងច្រើន វិស័យ ។ ឧទាហរណ៍ដូចជា ប្រទេស ចិន បាន រួមសហការ ជា មួយ ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បី បង្កើត យន្ត ការ សហ ប្រតិបតិ្តការឡានឆាង-មេគង្គ យន្តការ នេះ បាន ក្លាយ ជា យន្តការសហប្រតិបតិ្តការ មួយ ដែល មាន កម្លាំង រស់ រវើក ខ្លាំង បំផុត ក្នុង តំបន់ នេះ ហើយ បាន ជំរុញឱ្យ ប្រទេស ទាំង ៦ រួម គ្នា កសាង “មហាគ្រួសារ ទាំង៥ ”គឺសន្តិភាព សុខសាន្តត្រាណ វិបុលភាព ភាព ស្រស់ ស្អាត និង មេ ត្រី ភាព ។

        គម្រោង ដែល យន្តការ សហប្រតិបតិ្តការឡានឆាង-មេគង្គបាន អនុវត្ត នៅកម្ពុជា បាន គ្រប ដណ្តប់លើវិស័យ ជា ច្រើន ដូច ជា កសិកម្ម ប្រភពធនធានទឹក ការ អប់រំ អនាម័យ និង ការ កាត់ បន្ថយភាព ក្រីក្រជាដើម ។ ក្នុង នោះ “ប្រតិបត្តិការទឹកផ្អែម” (Sweet Spring Action) បាន សាង សង់ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបច្ចេកវិទ្យាចម្រោះទឹកនៅខេត្ត កណ្តាល និង ខេត្ត ស្ទឹងត្រែងជា ដើម ដែល បាន ជួយដោះស្រាយ ការ លំបាកនៅតំបន់ ឆ្ងាយ ដាច់ ស្រ យា ល ដែល ពិបាក ទទួល បាន ទឹកផឹក និង ទឹក ផឹក មាន គុណភាពមិន ល្អ ។ “គម្រោងថែទាំ បេះ ដូង កុមារ មេគង្គ”បាន ពិនិត្យនិង ព្យាបាល កុមារកម្ពុជាដែល មាន ជំងឺបេះដូងពីកំណើត ។ “កញ្ចប់ សុខ ភាព និងថែទាំសុខភាពចិន-កម្ពុជា” និង “គម្រោងជួយព្យាបាលជំងឺភ្នែក ឡើងបាយ ជូន ប្រជា ជន ខ្មែរ”បាន ផ្តោត លើ ការ ព្យាបាល រោគ និង កែលម្អជីវភាព រស់ នៅ ក្នុង តំបន់ មូលដ្ឋាន ។ល។ កិច្ច សហប្រតិបតិ្តការ នៃ “គម្រោង តូចនិងឆ្លាត”មួយ ចំនួន ទទួល បាន ការ កោត សរសើរ ដែល បាន ជួយកែលម្អជីវភាពរស់ នៅ នៃ ប្រជាជនក្នុង តំបន់ ហើយ ក៏បានបង្កើន ការតភ្ជាប់ ដួង ចិត្ត រវាងប្រជាជន ចិននិង កម្ពុជាផងដែរ ដែ លបាន ក្លាយជា ការ ឆ្លុះ បញ្ចាំង ដ៏ រស់ រវើក នៃ កិច្ច សហ ប្រតិបតិ្តការ ក្នុង តំបន់ ។

        ដោយ ប្រកាន់ខ្ជាប់ទស្សនៈ“ធ្វើ ឱ្យ ប្រទេស ជិតខាង មាន ភាព សម្បូរសប្បាយ” ប្រទេស ចិន បាន ចាត់វិធានការណ៍មួយចំនួន ដូចជា រួម គ្នា កសាង “ខ្សែ ក្រវាត់ និង ផ្លូវ ” និង ជំរុញ សមា ហ រណកម្មសេដ្ឋកិច្ច ក្នុង តំបន់ ជា ដើម ធ្វើ កិច្ច សហប្រតិបតិ្តការ ផ្នែក សេដ្ឋកិច្ច និង ពាណិ ជ្ជ កម្ម កាន់ តែស៊ីជម្រៅ ជា មួយ ប្រទេស ជិត ខាង ក្នុង ន័យសម្រេច បាន នូវ ការ ចែក រំលែក ធនធាជា មួយ គ្នា និង បំពេញបន្ថែមគ្នាផ្នែកឧត្តមភាព ។ ប្រទេស ចិន ជា ដៃគូពាណិជ្ជកម្ម ធំបំផុត នៃ ប្រ ទេស ជិត ខាង ចំនួន ១៨ប្រទេស ប្រទេស ជិត ខាង ចំនួន ២៥ប្រទេស បាន ចុះហត្ថលេខា លើ ឯក សារ សហប្រតិបតិ្តការ ស្តីពីការ រួម គ្នា កសាង“ខ្សែ ក្រវាត់ និង ផ្លូវ ” ។ គម្រោង ផ្លូវ ល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ និង ផ្លូវ ដែក ចិន -ឡាវជា ដើម បាន ក្លាយជា គម្រោង ជា និមិត្ត សញ្ញា ដែល បាន កកើត ទៅជា រចនាសម័្ពន្ធ សហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ដែល គ្រប ដណ្តប់ ផ្លូវ ដែ ក ផ្លូវ គោក ផ្លូវ អាកាស ការ ដឹក ជញ្ជូន តាម ផ្លូវ ទឹក បណ្តាញអគ្គីសនីនិង បណ្តាញ ឌីជីថល ។

ស្របពេល ដែល ការតភ្ជាប់ បាន កើន ឡើង យ៉ាង លេច ធ្លោ និង កិច្ច សហប្រតិបតិ្តការ ផ្នែក សេដ្ឋ កិច្ច និង ពាណិជ្ជកម្ម មានភាពកាន់តែស៊ីជម្រៅជា បន្តបន្ទាប់ ប្រទេស ចិន ប្រកាន់ខ្ជាប់ ការ មិន ជ្រៀត ជ្រែក កិច្ច ការ ផ្ទៃក្នុង របស់ប្រទេស ដទៃ និង គោលការណ៍ ដោះដ្រាយ ជម្លោះដោយ សន្តិ វិធី ហើយ បាន ចូល រួម អភិបាល កិច្ច សន្តិសុខ ក្នុងតំបន់ យ៉ាង សកម្ម ដែល បាន បង្ហាញឱ្យ ឃើញ នូវ ទំនួលខុសត្រូវរបស់ប្រទេសធំ ។ នៅចុង ឆ្នាំ ២០២៥ កម្ពុជា និង ថៃ កើតមាន ការ ប៉ះ ទង្គិច ដោយ កម្លាំង អាវុធ នៅ តំបន់ ព្រំដែន ប្រទេស ចិនបាន ធ្វើ ការ សម្រុះសម្រួលយ៉ាង សកម្ម ផ្តួច ផ្តើម និង រៀបចំធ្វើកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅហ្វូសៀន។ សេចក្តីប្រកាស ដែល ចេញផ្សាយ បន្ទាប់ពីបញ្ចប់ កិច្ច ប្រជុំ បាន ផ្តល់ ផែនទីចង្អុលបង្ហាញផ្លូវដោយ សន្តិវិធី ដល់ ប្រទេស ទាំង ពីរ កម្ពុជា និង ថៃ ជំរុញឱ្យ បញ្ចុះកម្តៅនៃ ការ ប៉ះទង្គិច ដែល បាន រួម ចំណែក ដ៏ សំ ខាន់ ក្នុង ការ រក្សា សន្តិភាពនិង ស្ថិរភាព ក្នុង តំបន់ ។ ការ អនុវត្ត បែប នេះ បាន បង្ហាញឱ្យ ឃើញ នូវ តួនាទី ដ៏ពិសេស នៃទស្សនៈការ ទូតរបស់ ចិន ស្តីពី “ការរក្សាភាពសុខដុមរមនា ជាមួយ ប្រ ទេស ជិតខាងនិង ចាត់ទុកប្រទេសជិតខាងជាដៃគូ”ក្នុង ការ ដោះស្រាយ ជម្លោះ ក្នុង តំបន់ ។

        ក្នុង រយៈពេ ល ជាង ១០ឆ្នាំ កន្លង មក ទស្សនៈនេះ បាន ណែនាំ ឱ្យ ប្រទេ សចិន និង ប្រទេស ជិត ខាង ស្វែង រក ផ្លូវ បង្កើនភាពសុខដុមរមនានិងចំណងមេត្រីភាពនិង ឈ្នះ-ឈ្នះ ។ នៅ ពេល អនាគត ប្រទេស ចិន មាន ឆន្ទៈបន្ត ប្រកាន់ខ្ជាប់ ទស្សនៈនេះ ពួតដៃគ្នា ជា មួយ បណ្តា ប្រ ទេស អាស៊ីនានា ក្នុង ន័យ ជំរុញ ការ កសាង សហគមន៍រួម វាសនា សម្រាប់ ប្រទេស ជិត ខាង ដែល មានភាព កាន់តែជិត ស្និទ្ធ ដើម្បី ត្រួសត្រាយ អនាគត ថ្មីរបស់ ទ្វីប អាស៊ី ៕

ប្រភព ៖ (CCFR)


ចែករំលែក៖