ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេ បម្រុងជិះយកទៅលក់ តែត្រូវសមត្ថកិច្ចបង្រ្កាបបានវិញ ប្រើពេល០៨ ម៉ោង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមនបានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមេសានេះថា ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ,លោកវរសេនីយ៍ទោ យន្ត័ សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកជំនាញយុត្តិធម៌ក្រុងច្បារមន រួមកម្លាំងប៉ុស្តិ៍ស្វាយក្រវ៉ាន់បានបង្ក្រាបករណីលួចម៉ូតូ១ គ្រឿងឃាត់ខ្លួនជនសង្ស័យពីរនាក់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៨:០០ នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ស្វាយក្រវ៉ាន់ បានចុះស្រាវជ្រាវ ក្នុងករណី លួចម៉ូតូ នៅចំណុចមុខបន្ទប់ជួលស្ថិត ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឈានដល់ការកំណត់មុខសញ្ញា នឹងធ្វើការបង្រ្កាបបាន ជនសង្ស័យ នឹងវត្ថុតាង នៅរាជធានីភ្នំពេញ ជនសង្ស័យ២នាក់÷

១.ឈ្មោះ កុយ ឥន្ទបុត្រ អាយុ៣៦ ឆ្នាំរស់នៅ ភូមិភ្នំរាវ ឃុំដំណាក់ចង្អើរ ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទី២.ឈ្មោះ ធី ធារ៉ា អាយុ ៣៤ឆ្នាំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចនាំជនសង្ស័យយកមកធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាព ពិតជាបានធ្វើសកម្មភាព លួចម៉ូតូ ខាងលើ ពិតប្រាកដមែន ។

ចំណែកម៉ូតូដែលជនសង្ស័យលួចនោះ ត្រូវបាន នគរបាលក្រុងច្បារមន ប្រគល់ជូនម្ចាស់ដើមវិញ ។

ករណីខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅផែន ការងារនគរបាលព្រហ្មទណ្ឌចាត់ការតាមនិតិវិធីបន្ត៕


ចែករំលែក៖