ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗក្រោយ មានជនសង្ស័យ២នាក់ប្រដាប់ដោយដំបងនិងកាំបិតដេញវាយនិងចាក់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ចំណុខមុខវត្តស្ទឹងមានជ័យ ស្ថិតនៅលើផ្លូវ២១៧ សង្កាត់សហទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ដើរតាមបណ្តោយផ្លូវ២១៧ ពីស្ពាន អាកាសស្ទឹងមានជ័យឆ្ពោះទៅវត្តស្ទឹងមានជ័យ ខណះពេលដើមកដល់ចំណុចកើតហេតុខាងលើមិនដឹងថាមានទំនាស់ឫក៏គុំនុំនោះទេ ស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ប្រដាប់ដោយដំបងនិងកាំបិត ដេញវាយនិងចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ចង្កេះនិងក្បាលយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យទាំង២នាក់នោះបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅកូនកាំបិតចុងស្រួច១នៅកន្លែងកើតហេតុផងដែរ។
បន្តិចក្រោយមកប្រជាពលរដ្ឋនៅក្បែខាងបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ពេលមកដល់ឃើញជនរងគ្រោះសភាពធ្ងន់ធ្ងរបានទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យរុស្សុីភ្លាមៗផងដែរ ចំណែកជនដៃដល់ សមត្ថកិច្ចនឹងធ្វើការស្រាវស្រាវនៅពេលក្រោយដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច