ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទៃដីព្រៃឈើទំហំ១៣៥ហិកតានៅភូមិព្រួកឃុំបាតាងស្រុកលំផាត់ត្រូវបានប្រកាសទុកជាតំបន់ព្រៃការពារនឹងអភិរក្ស

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ចុងសប្តាហ៍កន្លងមកនេះលោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកម្ម ពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣០០នាក់នៅភូមិព្រួក ឃុំបាតាង ស្រុក លំផាត់ ដើម្បីប្រកាសជាសារធារណ:ដីព្រៃឈើទំហំ១៣៥ហិកតា ឋិតក្នុង ភូមិ-ឃុំ ខាងលើទុកជាតំបន់ព្រៃការពារនឹងអភិរក្សទុកសម្រាប់កូនចៅជំនាន់ក្រោយ ហើយ ប្រសិទ្ធិនាមផ្ទៃដីព្រៃឈើនេះថា ព្រៃសហ គមន៍តេជោសែន ចាប់ពីពេលនេះតទៅ ។

លោកទេសរដ្ឋមន្ត្រីបានជម្រាបជូន ប្រជាពលរដ្ឋថា ក្នុងដំណើរចុះសួរសុខទុក ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីរបស់សម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន កាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងមកនេះ ហើយសម្តេចបានឆ្លងកាត់តំបន់នេះមើលឃើញពីភាពស្រស់ស្អាតនៃព្រៃឈើតំបន់នេះហើយ សម្តេចតេជោ បញ្ជាឲ្យអាជ្ញាធរខេត្តរៀបចំចាត់ចែងផ្ទៃដីព្រៃឈើចំនួន១៣៥ហិកតានេះជាតំបន់ព្រៃការពារនឹងអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយ ។

លោក លី ធុជបានផ្តាំផ្ញើដល់ប្រជាពល រដ្ឋក្នុងសហគមន៍ តេជោ សែន នឹងអាជ្ញាធរមូលដ្ឋានឲ្យចូលរួមថែរក្សាការពារព្រៃឈើសហគមន៍តេជោសែននេះឲ្យបានគង់វង្ស ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី លី ធុជ ក៍បានដាំកូនឈើមួយចំនួនក្នុងទីធ្លាសាលាបឋមសិស្សា ភូមិព្រួកនិងបានចែក អំណោយអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗសារ៉ុង១ សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ ប៉ិចផង ដែរ ៕ វុទ្ធឦសាន

img-20161017-wa0034


ចែករំលែក៖