ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកអន្លង់វែង១៤គ្រួសារចោទលោកមេឃុំលំទងលួចធ្វើប្លង់យកដីពួកគាត់ជាង២០ហិកតាលក់ទៅឲ្យឈ្មួញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ១៤ គ្រួសារ ស្ថិតនៅភូមិជប់តាមោក ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យបានចោទប្រកាន់លោកមេឃុំលំទងថាបានលួចធ្វើ ប្លង់យកដីពួកគាត់ជាង២០ហិកតា នៅ ចំណុចអូរចោទ ភូមិជប់តាមោកលក់ទៅឲ្យ ឈ្មួញ កាលពីថ្ងៃស្រុកទី១៤ ខែតុលា ឆ្នាំ ២០១៦នេះ មានប្រជាពលរដ្ឋ១៤នាក់មកពីភូមិជប់តាមោក បានយកពាក្យបណ្ដឹងជា លើកទី២ មកកាន់ការិយាល័យភូមិបាលស្រុកអន្លង់វែង ដើម្បីឲ្យជួយអន្តរាគមន៍ ដល់ពួកគាត់ ។

ប្រជាពលរដ្ឋទាំង១៤គ្រួសារបានលើកឡើងថា ដីស្រែចំការដែលលោកមេឃុំលួចធ្វើប្លង់លក់ឲ្យទៅឈ្មួញនោះគឺពួកគាត់ បានបង្កបង្កើនផលនិងអាស្រ័យផលជាច្រើនឆ្នាំ ។ នៅគ្រាដែលក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងបានតែមួយកំណាត់មុខប៉ុណ្ណេោះ ដែលនៅខាងក្រោយជាព្រៃរបោះដែលក្រុមជំនាញមិនបានវាស់វែងជូនពួកគាត់ហើយពួកគាត់បានរុករានបន្តរហូតមកដល់បច្ចុប្បន្ននេះ ។ ប៉ុន្តែក្រោយបុណ្យភ្ជុំបិណ្ឌ ក៏មាន ជនមិនស្គាល់មុខ២នាក់បានកាន់ GPSដើរចុចបោះបង្គោលកាត់ចម្ការស្វាយចន្ទីនិង ចម្ការដំឡូងមីរបស់ពួកគាត់ដោយជនទាំង២នាក់នោះបានប្រាប់ទៅពួកគាត់ថាលោក ជួន រះ មេឃុំលំទងជាអ្នកលក់ឲ្យ ពួកគេ បើចង់តវ៉ាចាំជួបគ្នានៅតុលាការ ពីព្រោះគេមានប្លង់រៀបចំដោយអាជ្ញាធរនិងសុរិយោដី ។

គួរបញ្ជាក់ផងដែថា ក្រោយពីក្រុមយុវជនស្ម័គ្រចិត្តបានចុះវាស់វែងរួចគណៈកម្មការចម្រុះមានជំនាញសុរិយោដីអាជ្ញាធរឃុំ-ស្រុក ដែលបានចុះចូលរួមយ៉ាងសកម្មនោះ បានដឹងទីតាំងដែលប្រជាពលរដ្ឋមិនបានវាស់វែង ហើយក៏ឃុបឃិតគ្នាទៅដើរចុច GPSធ្វើប្លង់ស្ងាត់ ដោយមិនមានម្ចាស់ដី ដែលមានព្រំប្រទល់ជាប់គ្នាណាម្នាក់ដឹងឮឡើយ ។ ឥឡូវនេះប្រជាពលរដ្ឋទាំង១៤គ្រួសាកំពុងមានក្តីបារម្ភខ្លាចថាម្ចាស់ជាប់គុក លោកចោររួចខ្លួន ហើយបាន ដីទៀត ដោយសារតែអាជ្ញាធរនិងជំនាញបានរៀបចំផែនការលួចធ្វើឯកសារស្របច្បាប់ឲ្យគេទៅហើយ ។

លោក ជួន រះ មេឃុំលំទងបានឲ្យអ្នកកាសែតដឹងថាប្រជាពលរដ្ឋទាំងនោះមិន មានបណ្ណកម្មសិទ្ធិនោះទ ។

ប្រជាពលរដ្ឋម្នាក់បានបញ្ជាក់ថាលោកជួន រះ បានហៅពួកគាត់ឲ្យធ្វើកិច្ចសន្យានិងបង្ខំឲ្យប្រគល់ដីស្រែចម្ការរបស់ពួកគាត់ឲ្យទៅគេដើម្បីបញ្ចប់រឿង ៕ ប៉ែន នួន

img-20161017-wa0003-copy


ចែករំលែក៖