ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់សម្លាប់ក្មេងស្រីអាយុ៧ឆ្នាំយកក្រវិល កាឡៃតម្លៃ២.៥០០រៀល

ចែករំលែក៖

ខេត្តកែប៖ សពក្មេងស្រីអាយុ៧ឆ្នាំគួរឲ្យអាណិតម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញអណ្ដែតក្នុងទឹករណ្តៅដីមួយកន្លែង នៅក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែបកាលពីព្រឹកថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលករណីដ៏ រន្ធត់នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជា រឿងឃាតកម្មដោយសារជនដៃដល់ប្លន់ យកក្រវិលកាឡៃ១គូតម្លៃ២.៥០០រៀលពី ក្មេងស្រីរងគ្រោះ ។

មន្ត្រីនគរបាលជំនាញក្រុងកែបបានឲ្យ ដឹងថា សពក្មេងស្រីរងគ្រោះឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ ។

តាមការធ្វើកោសល្យវិច័យកម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្មេងស្រីរង គ្រោះស្លាប់ដោយជនដៃដល់ប្លន់យកក្រវិលរបស់នាង ព្រោះមុនពេលកើតហេតុគេ ឃើញក្មេងស្រីរងគ្រោះមានពាក់ក្រវិល១គូនោះនៅឡើយរួចហើយជនដៃដល់ក៏យកសពទៅទម្លាក់ចូលទៅក្នុងទឹករណ្ដៅ ។

នគរបាលមូលដ្ឋានបានបញ្ជាក់ថា មុន ពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅ ចម្ការជាមួយឪពុកម្តាយ លុះពេលឃ្លាន បាយក៏សុំឪពុកម្តាយត្រឡប់មកផ្ទះមុន ស្រាប់តែជួបជនដៃដល់ប្លន់យកក្រវិលតែម្តង។ សមត្ថកិច្ចបានបន្តថា ក្បាលក្មេងស្រី រងគ្រោះផ្នែកខាងក្រោយមានស្នាមរបួសប្រវែង៩,៥សង់ទីម៉ែត្រ និងជម្រៅ០,៥ សង់ទីម៉ែត្រ ព្រមទាំងមានស្នាមជាំខ្មៅ ពេញខ្នង និងដៃទាំងសងខាងទៀតផង។

មន្ត្រីនគរបាលដដែលបានបន្តថា ក្មេង ស្រីរងគ្រោះខាងលើបានបាត់ខ្លួនកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦ ក្នុងផ្សារដំណាក់ចង្អើរ ស្ថិតក្នុង ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ លុះដល់ថ្ងៃកើតហេតុទើប សាច់ញាតិបានរកឃើញតែនាងបានស្លាប់អណ្តែតទឹករណ្តៅទៅហើយ ។

នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ជនដៃដល់ ៕ ហេង នរិន្ទ្រ

dr fe


ចែករំលែក៖