ព័ត៌មានទាន់ហេតុការណ៍៖

ទាស់​ពាក្យ​សម្ដី​តិចតួចក្លាយជា​ហិង្សាទាញ​កាំបិតប៉័ងតោតាម​កាប់ដល់​បន្ទប់​ជួល​នគរបាលឃាត់ខ្លួន២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ​៖ យុវជន​ពីរ​នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ ក្រោយ​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ​តាម​កាប់​យុវជន​រង​គ្រោះ​ម្នាក់​ដល់​បន្ទប់​ជួល​ សំណាងល្អ​ជន​រងគ្រោះ​រត់​ទាន់​ ។ ករណី​ហិង្សា​ដោយ​ចេតនា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវរ​ទះ​ភ្លើង​ស្ថិត​នៅ​ក្នុងភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យដឹង​ថា​ ក្រុម​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ចំនួន​២​នាក់៖​ទី​១-​ឈ្មោះ ញ៉​ន សំបូរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច និង​ទី​២-​ឈ្មោះ ឃុ​ត ផា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច កាន់​កាំបិតប៉័ងតោ​។

នគរបាល​ស្រុក​ភ្នំស្រួច​បន្ត​ឲ្យ​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ថ្ងៃ​ទី​១២ ខែមេសា ២០២៦ ឈ្មោះ ញ៉​ន សំបូរ ជិះ​ម៉ូតូ​០១ ម៉ាក​SIRUS ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ឌុ​ប​ឈ្មោះ ឃុ​ត ផា អ្នក​ទាំង​ពីរ​នាក់​រស់ នៅ​ក្នុងភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បាន​កាន់​ដាវ​កែ​ច្នៃ​និង​កាំបិត​បុ័ងតោ គោលបំណង​កាប់​ឈ្មោះ ថាប់ វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ ផ្ទះ​ជួល​ម្តុំ​ផ្លូវរ​ទះ​ភ្លើង ​ស្ថិត​ក្នុងភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​រត់​ចូល​ក្នុង​បន្ទប់​ជួល​ទាន់ ហើយអ្នក​ទាំង​ពីរ​ (​ជនសង្ស័យ​)​បាន​កាប់​ទ្វារ​បន្ទប់​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​កំរិត​ស្រាល​ ។ ភ្លាម​ៗ ​យុវជន​រង​គ្រោះ​បាន​ដាក់​​ពាក្យបណ្តឹងទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

នគរបាល​ស្រុក​ភ្នំស្រួច​បន្តថាក្រោយទទួល​បាន​ព័ត៌មាន​ និង​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឃាត់​ជនសង្ស័យ​ទាំង​ពីរ​នៅ​កន្លែង​កើតហេតុ​។ ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ​រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​ ។

មូលហេតុ​ដែល​ពួក​គេ​យក​កាំបិត​និង​ដាវរ​កកាប់​យុវជន​រង​គ្រោះ​នោះ បណ្តាល​មក​ពី​ទាស់​ពាក្យ​សម្ដី​ជាមួយ​ជន​រង​គ្រោះ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​ដកហូត​កាំបិត​បុ័ងតោ​ចំនួន​០១ និង​ម៉ូតូ​ម៉ាក​SIRUS​មួយ​គ្រឿង​ផង​ដែរ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱមយដឹង​ថា ​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​កាំបិត នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕


ចែករំលែក៖