ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ កំពុងស្ថិតនៅខេត្តសៀមរាប ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា កំពុងស្ថិតនៅខេត្តសៀមរាប ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោបានថ្លែងថា« ពេលនេះខ្ញុំកំពុងស្ថិតក្នុងខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស ដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងមានឱកាសបានពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែងមួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ សិស្សានុសិស្សផងដែរ។

សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗបានគ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។

សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា» ៕

2 1


ចែករំលែក៖