ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២១៦ ក្នុងដំណើរមកកាន់ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រួ និងក្មួយៗសិស្សានុសិស្សនៅតាមផ្លូវជាបន្តបន្ទាប់ ។ សាលារៀនទី១ដំបូងដែល សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញចុះពិនិត្យគឺ “វិទ្យាល័យទឹកជោរ” ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។
ដោយបានពិនិត្យមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់ ជាពិសេសនៅពេលនេះ សាលាត្រូវរងគ្រោះដោយទឹកជន់លិចផ្លូវចូលនិងទីធ្លាសាលាស្ទើរទាំងស្រុង ដែលបានធ្វើអោយប៉ះពាល់ដល់ក្មួយៗ សិស្សានុសិស្សមករៀន គឺ សម្តេចតេជោ ហ៊ុន សែន រួមនិងសប្បុរសជនបានសំរេចផ្តល់ជូននូវអាគារសិក្សាថ្មី១ខ្នង កំពស់៣ជាន់ ស្មើនឹង២៤បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងចាក់ដីបំពេញទីធ្លាសាលា ធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់បោះសម្រាប់ក្មួយៗទៀតផង។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1127104254004737/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1127077964007366/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1127043487344147/” width=”600″ height=”400″ onlyvideo=”1″]