ភ្នំពេញ÷នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០ :៣០នាទីយប់រំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ដែលពួកគេបានបង្កភាពអនាធិបតេយ្យនៅវេលាកណ្ដាលអាធ្រាត្រ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោងខាងលើក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិត បុ័ងតោ,ដំបងឈើមូល និងដុំថ្មដេញកាប់គ្នា,វាយ និងគប់គ្នាទៅវិញទៅមក ដែលប្រព្រឹត្តនៅចំណុចមុខផ្សារ ដើមគរ ផ្លូវលេខ២៤៥ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ០២ក្រុម០៤នាក់
(ក្រុមទី១)
១-ឈ្មោះ ផេង មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២៤៥ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ផេង កុម្ភ: ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុរថយន្ត ស្នាក់នៅក្នុងឃ្លាំងលក់រថយន្ត ផ្លូវអ្នកឧញ៉ាម៉ុងឬទ្ធី ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
(ក្រុមទី២)
១-ឈ្មោះ សៅ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ស្រ៊ុន រស្មី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានចុះត្រួតពិនិត្យទីកន្លែងកើតហេតុនិងចាប់យកវត្ថុតាងរួមមាន៖កាំបិតបុ័ងតោដងឈើចំនួន០១, ដំបងឈើមូលចំនួន០១ប្រវែងប្រហែល៨តឹក និងដុំថ្ម០២ដុំតូច ស្ថិតនៅមុខផ្សារដើមគរ ផ្លូវលេខ២៤៥ សង្កាត់ផ្សារដើមគរ ជារបស់ក្រុមជនសង្ស័យទាំង០២ ក្រុមប្រើកាប់,វាយគ្នានិងគប់គ្នាទៅវិញទៅមករួចហើយបោះចោលបន្សល់ទុកនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច