ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះក្នុងវង់ផឹកស៊ីបុរសម្នាក់ត្រូវ១កាំបិតធ្លាយពោះវៀន ចំណែកបុរសម្នាក់ទៀតជាប់ខ្នោះរបស់អាវុធហត្ថក្រុង

ចែករំលែក៖

ប៉ោយប៉ែត ៖ ជម្លោះក្នុងវង់ផឹកស៊ី បុរសម្នាក់បានរងរបួសធ្លាយពោះវៀនមកក្រៅ ចំណែកបុរសម្នាក់ទៀតជាជនដៃដល់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ដាក់ខ្នោះ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ឆែ ឈិន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាបុគ្គលិកកាស៊ីណូហ្គោលដិនក្រោន ផ្នែកខាងបោសសំអាត ។ ចំណែកជនសង្ស័យឈ្មោះម៉ា សុង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

លោកជា ដាមេបញ្ជារការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យដែលប្រើកាំបិតចុងស្រួចចាក់បង្កឲ្យរងរបួសស្នាមលើជនរងគ្រោះខាងលើនោះ កម្លាំងលោកបានចាប់ខ្លួនបាន ហើយកាលពីរសៀលថ្ងៃកើតហេតុ តែដោយសាររវល់ក្នុងកម្មវិធីសម្ដេចលោក មិនបានសាកសួរធ្វើកំណត់ហេតុអ្វីឡើយ ក៏បានបញ្ជូនជនសង្ស័យមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនបានរយៈពេលមួយម៉ោងក្រោយមក ។

ជនរងគ្រោះក្រោយពីមានជម្លោះត្រូវបានសាច់ញាតិ រួមជាមួយសមត្ថកិច្ចហៅរថយន្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដោយស្ថានភាពជំងឺធ្ងន់ជនរងគ្រោះត្រូវបានក្រុមគ្រួពេទ្យបង្អែកក្រុង បានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី ៕ វណ្ណា

as-3 as as-1 as-2


ចែករំលែក៖