ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- មិនដែលមានប្រទេសណានៅលើពិភពលោកទទួលស្គាល់របស់ដែលហៅថារដ្ឋាភិបាលបង្កើតដោយមនុស្សមួយក្រុមនៅក្រៅប្រទេសទេ នៅពេលដែលប្រទេសនោះៗមានទំនាក់ទំនងការទូតជាមួយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតក្នុងប្រទេស។

២- ទង់ជាតិសៀមដែលទាហានសៀមយកមកបោះនៅក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវដោះយកចោល?

៣- ទឹកដីកម្ពុជាដែលសៀមទន្ទ្រានយកក្រោយថ្ងៃបទឈប់បាញ់ គឺជាទឹកដីដែលសៀមឈ្លានពានយកដោយខុសច្បាប់ទាំងស្រុង។

៤- សៀមចូលមកក្នុងទឹកដីខ្មែរនិងបានឈូសឆាយ ជីកលេណដ្ឋាន សាងសង់ផ្លូវ ដាក់តាំងរូបដិមាព្រះពុទ្ធតាមរចនាបថសៀមនិងលើកទង់ជាតិសៀម  គឺជាអំពើខុសច្បាប់អន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ តែសៀមធ្វើមិនដឹងមិនឮ?

៥- ការសាងសង់សំណង់រឹងមាំនៅក្នុងទឹកដីកម្ពុជាដែលសៀមធ្វើទាំងបំពានច្បាប់ គឺសៀមមិនមានចេតនាដកថយពីទឹកដីកម្ពុជាទេ?

៦- ក្នុងការតវ៉ាតាមផ្លូវការទូតនិងការចរចាបើសៀមនៅតែរឹងទទឺងទៀត មានតែប្រើវិធានការណ៍យោធាតែមួយគត់ដើម្បីបណ្តេញសៀមឲ្យដកថយទៅវិញ?

៧- តែមុននឹងចាត់វិធានការណ៍ក្តៅ ចាំបាច់កម្ពុជាត្រូវដំណើរការកសាងកម្លាំងទ័ពនិងធ្វើទំនើបកម្មយុទ្ធោបករណ៍ឲ្យទំនើបនិងខ្លាំងទាន់សម័យ ដើម្បីកុំឲ្យសៀមមើលងាយ?

៨- បើខ្មែរយើងនៅតែខ្សោយជាងវា សៀមនៅតែមើលងាយខ្មែរយើងនិងប្រមាថយើងគ្មានថ្ងៃឈប់ទេ?

៨- តែបើមានកម្លាំងធៀបនឹងវា សៀមមិនមើលងាយខ្មែរយើងទេ ហើយការគំរាមកំហែងពីសៀមក៏មិនអាចមានដោយងាយៗដែរ?

៩- សៀមថាខ្លួនមិនដែលឈ្លានពានកម្ពុជាហើយក៏មិនដែលបង្ករភាពតានតឹងនោះដែរ សៀមចូលចិត្តនិយាយផ្ទុយការពិតនៅពេលដែលអន្តរជាតិបានដឹងការពិតរួចអស់ហើយ?

១០- ការដែលសៀមនិយាយផ្ទុយការពិត កាន់ធ្វើឲ្យអន្តរជាតិស្គាល់ក្រយ៉ៅសៀមកាន់តែច្បាស់៕

ដោយ ៖ លោក សុខ ឥសាន


ចែករំលែក៖