ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន សែន ជួបជាមួយលោក វ៉ាង យី អមដោយកាយវិការស្និទ្ធស្នាល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា​ ឆ្នាំ​២០២៦នេះ បានទទួលជួបជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។​ ជាជំនួបចុងក្រោយមុនលោក បញ្ចប់ដំណើរទស្សនកិច្ច និងចូលរួមកិច្ចសន្ទនានៅកម្ពុជា។

តាមរយៈរូបភាព គេមានការចាប់អារម្មណ៍ពីកាយវិការប្រកបដោយភាព នឹករលឹក និងស្និទ្ធស្នាល របស់សម្តេច ហ៊ុន សែន ជាមួយ លោក វ៉ាង យី។លោក វ៉ាង ត្រូវបានគេស្គាល់ថា អ្នកការទូតជើងចាស់ខ្លាំងរបស់មហាអំណាចចិន។​ លោក បានឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសចិន តាំងពីឆ្នាំ២០១៣ ហើយបានចាប់ផ្តើមមកកម្ពុជាដំបូង កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ឡានឆាង នៅសៀមរាប។

សូមជម្រាបថា​ ចាប់តាំងពីពេលនោះមក លោក វ៉ាង យី តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា កាន់តែរីកចម្រើន និងបានសម្រេចផ្លែផ្កាជាច្រើនហើយទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕ដោយ​៖តារា​


ចែករំលែក៖