ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាក្នុងគ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីអំពើហិង្សាក្នុងគ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ។

ហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី ។

បើតាមលោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការលំផាត់បានប្រាប់ឲ្យដឹងថា ជនដៃដល់ឈ្មោះ រឿន រោង(ត្រូវជាប្តី)អាយុ២៥ឆ្នាំ ជនជាតិទំពូន មានមុខរបរជាកសិករ និងប្រពន្ធឈ្មោះ ជូត រី អាយុ២១ឆ្នាំ ជនជាតិទំពូន មានទីលំនៅកន្លែងកើតហេតុខាងលើ ។

លោកអធិការបន្តទៀតថា ជនដៃដល់ប្រើដាវសាំមូរ៉ៃធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវ២ដាវ ត្រង់ក្បាលនិងត្រចៀកខាងឆ្វេង។

ភ្លាមៗនោះដែរ នគរបាលមូលដ្ឋានបានជួយអន្តរាគមន៍ដឹកជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

រីឯជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ស្រមោល ។
សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ វុទ្ធឦសាន

4 1 2 3


ចែករំលែក៖