ភ្នំពេញះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង មន្ដ្រី ក្រោមឱវាទ កាលពីព្រឹកថ្ងៃទី ១៨ តុលា នេះ បានចុះពិនិត្យ ស្ថានភាព ទឹកជំនន់ លិចភូមិ ២២ ភូមិ ស្មើគ្រួសារ ជិត២០០គ្រួសារ នៅ សង្កាត់ ៨ ក្នុងខណ្ឌដង្កោ ដោយឃើញពី ស្ថានភាពបែបនេះ អាជ្ញាធររាជធានីបានតៀម អំណោយ មនុស្សធ៏ម ជាង ២០០ កញ្ចប់ ដើម្បី យកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ ស្អែកនេះ នេះ បើតាមការបញ្ជាក់ ឲ្យដឹងពី លោកប៉ា សុជាតិវង្ស ។
លោក ប៉ា សុជាតិវង្ស បានរំលឹកថា ៖ ភូមិសាស្ដ្រ ខណ្ខ ដង្កោ ក្នុង ចំណោម ខណ្ខទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវបានរងនៅការ លិចទឹកជំនន់ ក្នុងនោះរួមមាន ៨សង្កាត់ នៅក្នុងខណដង្កោរួមមាន៖ សង្កាត់សាក់សំពៅ ,គងនយ ,ទៀន, ព្រៃស,ព្រៃកំពឹស,រលួស, ដង្កោ, ក្រាំងពង្រ បើគិត សរុប ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៩៨ គ្រួសារ ។
សូមបញ្ជាក់ថា៖ កាលពី ម្សិល មិញ ថ្ងៃទី១៧ខែតុលា ឆ្នាំ ២០១៦ផ្លូវ ទំនប់សន្ដស្ទឹង ព្រែកត្នោតត្រង់សង្កាត់ទៀន ត្រូវ បានទឹកហូរកាត់ផ្តាច់ផ្លូវដែលពុំអាចឲ្យបងប្អូន ប្រ ជាពលរដ្ឋធ្វើដំណើរបានស្ថិតនៅភូមិសាស្ដ្រ ភូមិតាង៉ូវ សង្កាត់ទៀន ខណ្ឌ ដង្កោរាជធានីភ្នំពេញ នេះតែម្ដង់ ដោយបានហូទៅជន់លិច ភូមិបងប្អូនប្រជាពលរដ្ឋ នៅ ខាងក្រោម ប្រមាណ ជាង ២២ ភូមិ និងបានធ្វើឲ្យខាតដំណាំ កសិផលបងប្អូន អស់ប្រមាណជាង ២១៦ ហិក តា ផងដែរ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមសំណើ ពីអាជ្ញាធរខណ្ឌ លោកនិមន្ដ្រី ក្រោមឱវាទ បានដឹកនាំក្រុមការងាររាជធានីភ្នំពេញអាជ្ញាធរ ចុះមកពិនិត្យស្ថាន ភាពជាក់ស្តែង និងយកគ្រឿងចក្រអេស្ការទ័រពីរគ្រឿងទៅកាយខ្សាច់និងច្រកដី ដាក់ចូលបាវដើម្បីទប់ ស្កាត់កុំអោយផ្លូវបាក់កាន់តែច្រើន ដើម្បីបញ្ចៀសទឹកកុំអោយហូរចូល ភូមិនិងផ្ទះប្រជាពលរដ្ឋទៀត ផងដែរ ។
គិតរហូតមកដល់ថ្ងៃទី១៨ តុលានេះ ជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន ២២ នៅក្នុងសង្កាត់ចំនួន៨របស់ខណ្ឌដង្កោ ក្នុងនោះរួមមាន ៖ ១-សង្កាត់ក្រាំងពង្រជន់លិច២ភូមិ គឺភូមិក្រាំងពង្រ និងភូមិក្រាំងស្វាយ ប៉ះពាល់៦៥គ្រួសារ , ២- សង្កាត់សាក់សំពៅជន់លិច ចំនួន ៦ភូមិ គឺភូមិក្រាំងតាផូ ភូមិពោធិ៍រលំ ភូមិសាក់សំពៅ ភូមិពារាម ភូមិសំបួរ និង ភូមិខ្វិត ប៉ះពាល់ ចំនួន១២៧គ្រួសារ , ៣- សង្កាត់ស្ពានថ្មជន់លិចចំនួន៦ ភូមិមាន ភូមិស្ពានថ្ម ភូមិអញ្ចាញ ភូមិ ហារ ភូមិព្រែកជ្រៃ ភូមិដូង និង ភូមិស្វាយមានល័ក្ខ ប៉ះពាល់ចំនួន៤៤គ្រួសារ , ៤-សង្កាត់ទៀន ជន់លិចចំនួន២ភូមិគឺ ភូមិថ្ម និង ភូមិកន្ទុយ ទឹកប៉ះពាល់៥៨គ្រួសារ ៥-សង្កាត់គងនយ ជន់ លិចចំនួន៣ភូមិគឺ ភូមិវាលថ្លាន់ ភូមិគងនយ និង ភូមិសិរីសម្បត្តិ ប៉ះពាល់ ចំនួន ១២៥ គ្រួសារ , ៦- សង្កាត់ដង្កោ ជន់លិច១ភូមិ គឺ ភូមិបារគូប៉ះពាល់ ចំនួន ៥៥ គ្រួសារ, ៧-សង្កាត់ព្រៃស ជន់ លិច១ភូមិ គឺភូមិពោធិ៏ ប៉ះពាល់១៧៣គ្រួសារ និង ៨-សង្កាត់ព្រែកកំពិស មាន២ភូមិ គឺភូមិព្រែកប្រណាក និងភូមិព្រែកថ្លឹង ៕ សំរិត