ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តនៅសង្កាត់ចោមចៅទី២​ ឆេះរថយន្តមួយគ្រឿងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖​ ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹក​ ថ្ងៃសុក្រ ទី២៤  ខែ មេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា  សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ទីតាំងខាងលេីមានទំហំ​ ​១៣ ម៉ែត្រ​ បណ្តោយ ២០ម៉ែត្រ​ មានម្ចាស់ឈ្មោះ មាស ភក្តី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ ។ដោយរងការខូចខាតរថយន្តម៉ាក​ កូរូឡា​ពណ័​ខៀវ​ ពាក់ស្លាកលេខ​ តាកែវ2A1732  ម៉ូតូចំនួន ០២គ្រឿង, ម៉ាស៊ីនរថយន្តចំនួន ០៣គ្រឿង, ប៉ុងជួសជុលរថយន្តចំនួន ០១គ្រឿង និងសម្ភារ:គ្រឿងបន្លាស់រថយន្តមួយចំនួនទៀត ។

ក្នុងប្រតិបត្តិការខាងលេី​ ប្រេីប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង  ២៤ម៉ែត្រគូប ។

រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអសចំនួន ០៤ឡាន ស្មើនឹង ៣០ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអសចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

ពន្លត់ចប់ : នៅម៉ោង ១១នឹង៥០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា​ ហេតុការខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖