ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគូលែន ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះវិហារ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៦និង ៤០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានចុះស្រាវជ្រាវបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្សារគូលែនត្បូង ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម:

១- ឈ្មោះ លីហួរ ស៉ីង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និង ២-ឈ្មោះ ញ៉ អូន  ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហា។

វត្ថុតាង និងសម្ភារៈចាប់យក រួមមាន៖ ១.ក្រាមពណ៍សថ្លា ប្រភេទមេតំហ្វរតាមីន (ICE) ទម្ងន់២,៥២ក្រាម។ ២.ទូរស័ព្ទដៃចំនួន២គ្រឿង។ ៣.កាំភ្លើងកែច្នៃចំនួន ៣ដើម។៤. ដាវចំនួន ១ដើម ។ ៥. ឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕


ចែករំលែក៖