ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកបុរសនារីជនជាតិចិន២នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៣:៣០ទៀបភ្លឺត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ 1HP-2475 បានជិះឆ្លងផ្លូវវេងស្រេងភ្លាមនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់និងនារីជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-Xពាក់ផ្លាកលេខ ភ្នំពេញ1DO-9359 បានជិះបុកបណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីមស្លាប់ចំណែកបុរសនារីជនជាតិចិននោះរងរបួសធ្ងន់និងស្រាល់ ត្រូវបានបញ្ចួនទៅកាន់មន្ទីរពេទ្យ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកដេីម្បីដល់ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានយកទៅដង្កល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច