ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យស្លាប់ទាំង២នាក់សង្ស័យផ្លេីមឡេីងដោយភ្លេីងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានជិះម៉ូតូឌុបប្អូនថ្លៃស្រីទៅធ្វេីការស្រាប់តែមានបុរសម្នាក់ទៀតដែលជាអតីតសង្ស័យនារីម្នាក់នោះជិះម៉ូតូដេញគប់និងរួចឈប់ម៉ូតូប្រតាយប្រតប់គ្នាទាញកាំបិតចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យស្លាប់ទាំង២នាក់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង​ ៥និង៣០នាទីទៀបភ្លឺថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៦​ នៅតាមបណ្តោយមហាវិថីសម្តេចតេជោ(ផ្លូវ៦០ម៉ែត្រ)​ ភូមិព្រែកថ្លឹង សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភំ្នពេញ​ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងឌុបនារីម្នាក់ត្រូវជាប្អូនថ្លៃទៅធ្វេីការ​ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ដែលគេស្គាល់ថាជាអតីតសង្សាររបស់នារីនោះ​ ហេីយបានយកដុំថ្មដេញគប់​ បន្ទាប់មកបុរសដែលឌុបប្អូនថ្លៃស្រីក៏ឈប់ម៉ូតូរួចវាយប្រតាយប្រតប់គ្នាទៅវិញទៅមក​ រួចក៏ទាញកាំបិតមកចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាងហូរឈាមពេញខ្លួនរហូតស្លាប់ទាំង២នាក់តែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញនិងមន្ត្រីនៃការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យនិងធ្វេីកោសល្យវិច្ច័យលេីសាកសពទាំងពីររួចប្រគល់អោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ហេីយចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់គ្នាដ៏រន្ធត់នេះកម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តការស្រាវជ្រាវបន្ថែម៕​ ដោយ៖សុខាសែនជ័យ


ចែករំលែក៖