ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣ករណី

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ៖ កាលពីចុងសប្តាហ៍ទី៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ព្រមទាំងចាប់យកវត្ថុតាង រួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់, អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លី ០១ដើម(ម៉ាក PIETRO BERETTA គ្មានលេខ), ទូរស័ព្ទ ០២គ្រឿង, និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្នុងនោះករណីទី ៖ ១. ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទី ត្រង់ចំណុច ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សេន ឧស្មាន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១៨៣៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យក រួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង។

២. ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(អាវុធខ្លីប្រើហ្គាស់បាញ់គ្រាប់ឃ្លី)៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤:៥០នាទី ត្រង់ចំណុច ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុប វណ្ណនី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងម៉ូតូ មានទីលំនៅ បន្ទប់ជួល ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យក រួមមាន អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លី ០១ដើម(ម៉ាក PIETRO BERETTA គ្មានលេខ) និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

៣. ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ត្រង់ចំណុច ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១-ឈ្មោះ ម៉ាត់ ប៉ូធី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ មានទីលំនៅ ភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ, ២-ឈ្មោះ អាង ឡាយហុក ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅ ផ្ទះលេខ៩០៤ ផ្លូវលេខ៣៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ៣-ឈ្មោះ ម៉ាត់ អ៊ីសា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ៤-ឈ្មោះ មើយ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ

 


ចែករំលែក៖